ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅថ្ងៃពុធនេះ បន្ទាប់ពីបានធ្លាក់ចុះប្រមាណ១ភាគរយកាលពីថ្ងៃអង្គារម្សិលមិញខណៈក្រុមវិនិយោគិនកំពុងតាមដានវឌ្ឍនភាពនៃការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន និងរង់ចាំការសម្រេចចិត្តលើអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានប្រេងអាមេរិក (API) បានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៤,៧៨លានបារ៉ែលកាលពីសប្តាហ៍មុន ខណៈដែលស្តុកប្រេងសាំងបានកើនឡើង៧លានបារ៉ែលកាលពីសប្តាហ៍មុន។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៧សេនដល់៦២,០១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0500 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៧សេនដល់៥៨,៣២ដុល្លារក្នុងមួយបារ៉ែល៕







