តើតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ មានអ្វីៗប្រែប្រួលសំខាន់ៗនៅថ្ងៃអង្គារនេះ?

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ដោយទីផ្សារកំពុងតាមដានយ៉ាងដិតដល់លើការចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការ និងការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

អ៊ុយក្រែននឹងចែករំលែកផែនការសន្តិភាពដែលបានកែសម្រួលជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការចរចានៅទីក្រុងឡុងដ៍រវាងប្រធានាធិបតីរបស់អ៊ុយក្រែន លោក Volodymyr Zelenskiy និងមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស។

តម្លៃប្រេងឆៅ Brent future បានធ្លាក់ចុះ៧សេន មកនៅត្រឹម៦២,៤២ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0717 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ១៣សេនមកនៅត្រឹម៥៨,៧៥ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here