ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃសុក្រនេះ ដោយសារការរំពឹងទុកចំពោះការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡាកាន់តែកើនឡើង ហើយការចរចាសន្តិភាពនៅទីក្រុងមូស្គូបានជាប់គាំង។
ទីផ្សារកំពុងឃ្លាំមើលលទ្ធភាព ដែលសហរដ្ឋអាមេរិកទំនងជាអាចប្រើប្រាស់កម្លាំងយោធាលើប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងកាលពីចុងសប្តាហ៍មុនថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមចាត់វិធានការដើម្បីបញ្ឈប់អ្នកជួញដូរគ្រឿងញៀនរបស់ប្រទេសវេណេស៊ុយអេឡាមិនឱ្យចូលទឹកដីអាមេរិកក្នុងពេលឆាប់ៗនេះ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៦សេនដល់៦៣,៣២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0104 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៤សេនដល់៥៩,៧១ដុល្លារក្នុងមួយបារ៉ែល៕







