ដោយៈ ចំណាន
អង់គ្លេសៈ ប្រទេសដ៏ស្រស់ស្អាត និងជាសមាជិកនៃក្រុមប្រទេសអ្នកមានបំផុតទាំង៧នៅលើសកលលោក អង់គ្លេសធ្លាប់ជាចក្រភពដ៏ល្បីល្បាញមួយនៅលើសកលលោក។
ប្រទេសនេះ មានមាហសេដ្ឋីជាច្រើនរស់នៅ ប៉ុន្តែតើអ្នកណាជាអ្នកមានបំផុត នៅក្នុងវិស័យអចលនទ្រព្យចក្រភពអង់គ្លេស? ចម្លើយគឺ លោកDavid Reuben និង Simon Reuben។ បងប្អូនប្រុស Reuben ជាប់ចំណាត់ថ្នាក់កំពូល ក្នុងបញ្ជីមហាសេដ្ឋីអចលនទ្រព្យដែលមានជាងគេបំផុតរបស់ចក្រភពអង់គ្លេស។
ទ្រព្យសម្បត្តិរួមរបស់ពួកគេ ត្រូវបានគេប៉ាន់ប្រមាណថា មានប្រហែល26.87 ពាន់លានផោនគិតត្រឹមឆ្នាំ2025។
តើពួកគេវិនិយោគលើផ្នែកអ្វីខ្លះ? មហាសេដ្ឋីទាំងពីររូប បានផ្តោតលើការវិនិយោគគ្របដណ្តប់លើការិយាល័យ លក់រាយ សណ្ឋាគារ លំនៅដ្ឋាន និងអចលនទ្រព្យហេដ្ឋារចនាសម្ព័ន្ធ អាណាចក្រអចលនទ្រព្យដ៏ទូលំទូលាយ និងចម្រុះ។
ចំណាត់ថ្នាក់ទី២ បានទៅលើលោកHugh Grosvenor អ្នកឧកញ៉ាទី៧ នៃWestminster (ក្រុមហ៊ុន Grosvenor / Grosvenor Estate)។ លោកHugh Grosvenor បានទទួលមរតកផលប័ត្រអចលនទ្រព្យដ៏ធំមួយ។ ក្នុងនាមជាប្រធាន Grosvenor Estate គាត់គ្រប់គ្រងអចលនទ្រព្យ ដ៏មានកិត្យានុភាពបំផុតជាច្រើន របស់ទីក្រុងឡុងដ៍។
ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ ត្រូវបានប៉ាន់ប្រមាណថា មានប្រហែល9.88 ពាន់លានផោន (ឆ្នាំ២០២៥)។
អចលនទ្រព្យនេះ រួមមាន ដីដែលមានតម្លៃខ្ពស់ជាង300 ហិចតានៅក្នុងតំបន់សំខាន់ៗនៅទីក្រុងឡុងដ៍ ដូចជា Mayfair និង Belgravia៕









