សភាពាណិជ្ជកម្មពង្រឹងការបណ្តុះបណ្តាលSMEsអំពីការងារធុរកិច្ច និងការអភិវឌ្ឍទីផ្សារដើម្បីនាំចេញ

ដោយៈ ម៉ាណា

    ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជាបានរៀបចំ វគ្គបណ្ដុះបណ្ដាល ការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីការងារធុរកិច្ច និងការអភិវឌ្ឍន៍ទីផ្សារសម្រាប់នាំចេញ ក្រោមប្រធានបទ “សុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងគុណភាព”។

វគ្គបណ្តុះបណ្តាលនេះ រួមសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានរៀបចំវគ្គបណ្ដុះបណ្ដាល ដែលផ្ដោតលើការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីការងារធុរកិច្ច និងការអភិវឌ្ឍន៍ទីផ្សារសម្រាប់នាំចេញស្ដីពី “សុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងគុណភាព” ក្រោមការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងក្របខណ្ឌនៃការគ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្ដុះបណ្ដាលខាងលើនេះ រៀបចំឡើង មានរយៈពេល២ ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងខេត្តសៀម​រាប ខេត្តកំពង់ធំ ខេត្តប៉ៃលិន ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងរាជធានីភ្នំពេញ ចូលរួមចំនួនពីរក្រុមផ្សេងគ្នាសរុបប្រមាណ៥០នាក់។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង ដើម្បីធ្វើការគាំទ្រគោលដៅរបស់កម្មវិធីASPIRE-AT ក្នុងកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងការធ្វើធុរកិច្ច ដែលផ្តោតលើការបណ្ដុះបណ្ដា​លចំណេះដឹងអំពីសុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងគុណភាពតាមស្ដង់ដារសម្រាប់អាជីវកម្ម ឱ្យបានត្រឹមត្រូវក៏ដូចជាការលើកកម្ពស់ពាណិជ្ជកម្មកសិកម្ម សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here