ដំណឹង​ល្អ៖ រដ្ឋាភិបាល​សម្រេច​ជ្រើសរើស​ក្រុមហ៊ុន Powerchina សិក្សា​និង​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី

ដោយ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ​ រដ្ឋាភិបាល​បានសម្រេច​ជ្រើសរើស​ក្រុមហ៊ុន Powerchina International Group ជា​ដៃគូ​ឯកជន​ក្នុង​ការសិក្សា និង​អភិវឌ្ឍន៍​សំណើរ​គំរោង​សាងសង់​អាកាសយាន ដ្ឋា​ន​ថ្មី​ខ្នាត​តំបន់ នៅ​ខេត្តមណ្ឌលគិរី។

យោងតាម​លិខិត​គណរដ្ឋមន្ត្រី​លេខ១១៦ សជណ ចុះ​ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២០ ចុះហត្ថលេខា​ដោយ​លោក​បណ្ឌិតសភា​ចា​រ្យ​ហ៊ីង ថូ​រ៉ា​ក់​ស៊ី ដែល​បាន​ផ្ញើរ​ជូន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ផ្ញើរ​ជូន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​បាន​ឲ្យ​ដឹងថា ទីស្តីការគណៈរដ្ឋមន្ត្រី​សូម​ជម្រាបជូន​ឯកឧត្តម​ជ្រាបថា  រាជរដ្ឋាភិបាល​បានសម្រេច​ជាគោលការណ៍​ដូចខាងក្រោម ទី១ ជ្រើសរើស​ក្រុមហ៊ុន Powerchina International Group ជា​ដៃគូ​ឯកជន ក្នុងការ​សិក្សា និង​អភិ​វ​ឌ្ឈ​ន៍​អាកាសយានដ្ឋាន​ខាងលើនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ អនុ​ញ្ញា​ត្ត​ឲ្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ដឹកនាំ​រៀបចំ​កិច្ចព្រមព្រៀង​ក្រប​ខ័​ណ្ធ Framework  Agreement ជាមួយ​ក្រុមហ៊ុន Powerchina International Group តាម​និតិ​វិធី​ជា​ធរមាន​ដូច​បាន​អនុវត្តន៍​កន្លងមក សម្រាប់​គំរោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ និង​គំរោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ បាវិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here