សារជូនពរឆ្នាំថ្មីៈយើងចាប់ផ្តើមដើរទៅមុខ ជាមួយនឹងក្តីសង្ឃឹម និងគុណតម្លៃមួយ

ដោយ ៖ ស៊ុ ម៉ាណេត និពន្ឋនាយកគេហទំព័រ Cambodiafianancialtimes.com
ភ្នំពេញៈ ស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២១ដែលបាននិងកំពុងរំកិលមកដល់ ជាមួយនឹងក្តីសង្ឃឹម និងស្នាមញញឹមថ្មី រីករាយជាមួយនឹងអំណរនៃពន្លឺអាទិត្យថ្មី សំរាប់ឆ្នាំថ្មី ដែលមនុស្សម្នានៅជុំវិញពិភពលោក មានសុទិដ្ឋិនិយមជាងឆ្នាំ២០២០ដែលបាននាំមកនូវកលយុគ និងសោកនាដកម្មរាប់មិនអស់។

យើងបានចាប់ផ្តើមចេញពីដំណើរដ៏លំបាកមួយ ដើរលើផ្លូវរលាក់ ប៉ុន្តែយើងមិនឈប់ដើរនោះទេ ជាពិសេសយើងនៅតែបន្តផ្តល់ព៌តមានពិត ឥតលំអៀង លឿន រហ័ស ឈរលើក្រមសីលធ៌មវិជ្ជាជីវៈ និងគុណតម្លៃនៃក្រមសីលធ៌មជាស្នូលរបស់យើង។
គេហទំព័រwww.cambodiafinancialtimes.com និង facebook pageឈ្មោះ Cambodia Financial Times បានប្រសូត្រឡើងរយៈពេល៥ខែ ជាមួយនឹងធនធានមនុស្សមានចំណេះដឹង និងបទពិសោធន៍យូរឆ្នាំលើវិស័យសារគមនាគមន៍ ដែលបេសកកម្មរបស់យើង កំពុងរួមចំណែកផ្នល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ អចលនទ្រព្យ SMS និងព៌តមាននានាទាក់ទងនឹងទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា។
យើងកំពុងឆ្លងកាត់ការលំបាកមួយ ដើម្បីឆ្ពោះទៅរកគុណតម្លៃមួយ ដែលយើងចង់បាន ដែលទាមទារការអត់ធ្មត់បន្ថែមទៀត ប៉ុន្តែដាច់ខាត យើ់ងមិនបោះបង់គោលដៅរបស់យើងនោះទេ។

ជាមួយនឹងសម្ពាធកើនឡើងនៃការប្រកួតប្រជែង យើងនៅតែរក្សាជំហ៊ានឆ្ពោះទៅមុខ ជាមួយទស្សនវិស័យវិជ្ជមាន ព្រោះយើងស្គាល់ខ្លួនឯងជាអ្នកណា ធ្វើដំណើរទៅណា និងមានគោលដៅដើម្បីអ្វី។
គេហទំព័រcambodiafinancialtimes.com ចាប់ផ្តើមទទួលការគាំទ្រពីមិត្តអ្នកអាន អ្នកស្តាប់ជាតិ និងអន្តរជាតិកើនឡើងជាប្រចាំ ដោយសារការរក្សាបាននូវគុណតម្លៃរបស់យើង។

ជាមួយនឹងការទទួលបានការគាំទ្រ ពីដៃគូពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិកើនឡើងជាប្រចាំ នៅឆ្នាំ២០២១នេះ យើងនឹងមានផលិតផលថ្មី តាមរយៈវីដេអូព៌តមានប្រចាំថ្ងៃ និងចំណេះដឹងថ្មីៗទាក់ទងនឹងហិរញ្ញវត្ថុ ទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ លើប្រធានបទថ្មីៗ ទាក់ទងនឹងបច្ចុប្បន្នភាពអចលទ្រព្យនៅកម្ពុជា ដើម្បីពង្រីកការយល់ដឹងដល់សាធារណៈជន ក៏ដូចជារួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការលើកស្ទួយបរិយាកាសវិនិយោគនៅកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្វាគមន៍ឆ្នាំ២០២១ សូមទទួលបានជោគជ័យថ្មី ហើយយើងសង្ឃឹមថានឹងទទួលបានការគាំទ្រពីដៃគូពាណិជ្ជកម្មជាតិ និងអន្តរជាតិកាន់តែច្រើន ដែលការគាំទ្ររបស់លោក អ្នក គឺជាកម្លាំងចិត្តធ្វើឲ្យយើងមានឆន្ទៈបំពេញការងារ ក្នុងការចូលរួមលើកស្ទួយវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យកាន់តែជោគជ័យថែមទៀត។
សូមគោរពជូនពរដៃគូពាណិជ្ជកម្មទាំងអស់ មិត្តអ្នកអានជាតិ និងអន្តរជាតិជួបប្រទះនឹងពុទ្ឋពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕
សូមអរគុណ

LEAVE A REPLY

Please enter your comment!
Please enter your name here