រដ្ឋមន្រ្តីក្រសួងទេសចរណ៍ស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍ធំមួយពិចារណាធ្វើការហោះហើរត្រង់មកកាន់កម្ពុជា

ដោយៈ ម៉ាលីនណា

    អង់គ្លេសៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា លោកហួត ហាក់បានស្នើក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ពិចារណាលើការហោះហើរត្រង់មកកម្ពុជា។

លោកបានថ្លែងបែបនេះ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកស្រី Helen Breen នាយិកាផ្នែកលក់របស់ក្រុមហ៊ុនEmirates Airline អំពីកិច្ចសហប្រតិបត្តិការ ជម្រុញការតភ្ជាប់តាមផ្លូវអាកាស និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ លោកហួត ហាក់បានស្នើក្រុមហ៊ុនពិនិត្យលទ្ធភាព បង្កើតជើងហោះហើរត្រង់មកកម្ពុជាផ្ទាល់ ដោយសារបច្ចុប្បន្ននេះ កម្ពុជាមានអាកាសយានដ្ឋានកម្រិត4F គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏មានក្រុមហ៊ុនអាកាសចរណ៍ធំៗ អន្តរជាតិជាច្រើនដូចជា Turkish Airlines  និង Etihad បានចាប់ផ្តើមជើងហោះហើរត្រង់មកកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រី ក៏បានអញ្ជើញលោកស្រី និងសហការី មកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីពិនិត្យមើលស្ថានភាព ចំនួនភ្ញៀវទេសចរជាក់ស្តែង និងសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here