សេដ្ឋីខ្មែរ៦រូបដែលទើបឡើងងារជា “អ្នកឧកញ៉ាសុទ្ធ” តែរកស៊ីអចលនទ្រព្យ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ សេដ្ឋីកម្ពុជាជាច្រើនបានរកទទួលទានក្នុងវិស័យអចលនវត្ថុ ជាក់ស្ដែងសេដ្ឋីស្រុកខ្មែរចំនួន៦រូប ដែលព្រះមហាក្សត្រទើបតែងតាំងពីប៉ុន្មានថ្ងៃជា អ្នកឧកញ៉ា សុទ្ធតែប្រកបរបរក្នុងវិស័យអចលនទ្រព្យផងដែរ។

សេដ្ឋីទាំង៦រូប ដែលទើបតែងតាំងងារជាអ្នកឧកញ៉ា រូមមាន៖

១. អ្នកឧកញ៉ាលី ហួរជាម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅឋាន បុរីវិមានភ្នំពេញ ជាម្ចាស់ភាគហ៊ុននៃគម្រោងអគារខ្ពស់មួយកន្លែងនៅបឹងត្របែក។ អ្នកឧកញ៉ា ក៏ជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្បុជាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. អ្នកឧកញ៉ាសៀ ឬទ្ធីម្ចាស់គម្រោងអគារខ្ពស់នៅភ្នំពេញ The Bridge អគារការិយាល័យនិងពាណិជ្ជកម្ម The Peak ម្ចាស់គម្រោង អភិវឌ្ឍន៍លំនៅឋានតម្លៃទាបនៅក្រុងតាខ្មៅ ម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅឋានលំហែកាយ The Palm ផ្លូវជាតិលេខ១និងគម្រោងអចលនទ្រព្យជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ។

៣.អ្នកឧកញ៉ាសំ អាងម្ចាស់អគារពាណិជ្ជកម្ម វឌ្ឍនៈនៅកណ្ដាលទីក្រុងភ្នំពេញ ជាម្ចាស់សួនឧស្សាហកម្មវឌ្ឍនៈ ដែលមានបណ្ដុំរោងចក្រជាច្រើន ម្ចាស់ធនាគារវឌ្ឍនៈ ហើយក៏កំពុងអភិវឌ្ឍន៍រោងចក្រផលិតស្រាបៀមួយផងដែរ។

៤. អ្នកឧកញ៉ាឈុន លាងអ្នកឧកញ៉ារូបនេះ គឺជាភរិយារបស់អ្នកឧកញ៉ា សំអាង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Vattac Capital ។

៥. អ្នកឧកញ៉ាសំអាង វឌ្ឍនៈ គឺជាកូនបង្កើតរបស់អ្នកឧកញ៉ា សំ អាងនិង អ្នកឧកញ៉ា ឈុន លាង ។ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ គឺជាម្ចាស់សណ្ឋាគារ រ៉ូសវូដ នៅលើកំពូលអគារវឌ្ឍនៈកាពីថល ជាសណ្ឋាគារលំដាប់ផ្កាយ៥នៅកម្ពុជា។

៦. អ្នកឧកញ៉ាហូលិក តាន់ឌីហ្សូណូ គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន អង្គរ ហ្គោល រីសត។

ក្រៅពីសេដ្ឋីទាំង៦រូប ប្រកបមុខជំនួញអចលនទ្រព្យ ក៏មានសេដ្ឋីជាច្រើននៅកម្ពុជា កំពុងប្រកបមុខជំនួញក្នុងវិស័យអចលនទ្រព្យ ហើយកំពុងកាក់កបក្នុងមុខជំនួញនេះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here