ក្រុមហ៊ុនBluebell Groupចាប់ផ្តើមឈានជើងចូលទីផ្សារកម្ពុជា

ដោយម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនសម្ព័ន្ធ Bluebell Group បានប្រកាសឈានជើងចូលទីផ្សារកម្ពុជា ដោយទទួលបានឳកាសគ្រប់គ្រងគំរោងផ្សារទំនើបដ៏ធំ ក្នុងគំរោងThe PeAk នៅក្រុងភ្នំពេញ។

Bluebell Group ជាក្រុមហ៊ុនឈានមុខគេមានភាពជោគជ័យ ក្នុងការបង្កើតម៉ាកផលិតផលមួយចំនួន នៅទ្វីបអាស៊ីចាប់តាំងពីឆ្នាំ១៩៥៤មក។ ក្នុងនាមជាជំរើសដៃគូអាជីវកម្មនៅអាស៊ី ក្រុមហ៊ុនសម្ព័ន្ធBluebell Group បច្ចុប្បន្នមានវត្តមាននៅប្រទេសជប៉ុន កូរ៉េខាងត្បូង សាធារណៈប្រជាមានិតចិន ហុងកុង តៃវ៉ាន់ ម៉ាកាវ សិង្ហបូរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសថៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បណ្តាញចែកចាយរបស់ក្រុមហ៊ុនសម្ព័ន្ធនេះ រួមបញ្ចូលទាំងខ្សែសង្វាក់ផ្សារទំនើបដើម្បីលើកកំពស់ប្រជាប្រិយភាពផលិតផល បណ្តាហាងទំនិញនានា បញ្ជរលក់ទំនិញនានា រចនាបទនៃបណ្តុំម៉ាកផលិតផលរបស់ខ្លួនជាដើម ក៏ដូចជាបណ្តាញបោះដុំដែលបានឆ្លងកាត់ការជ្រើសរើសកំរិតគុណភាពខ្ពស់ រួមនឹងអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងអាជីវកម្មតាមទីផ្សារដោយផ្ទាល់ទាំងក្នុងស្រុក និងផ្សារទំនើបដែលបំរើការដល់ការធ្វើដំណើរផ្សេងៗ។

ក្រុមហ៊ុនសម្ព័ន្ធនេះ ក៏បានដាក់អោយដំណើរការ នូវប្រភេទផលិតផលមួយចំនួនដូចជា៖ សំភារៈលម្អ ស្បែកជើង សំលៀកបំពាក់ គ្រឿងក្រអូប ផលិតផលថែរក្សាសម្រស់ ភោជនីយអាហារ គ្រឿងអលង្ការ នាឡិកា វ៉ែនតា និងថ្នាំជក់ជាដើម។

ទោះបីជាក្រុមហ៊ុនសម្ព័ន្ធ Bluebell Group ជាក្រុមហ៊ុនសម្ព័ន្ធមួយមានលក្ខណៈគ្រួសារក៏ដោយ ក៏ប៉ុន្តែក្រុមហ៊ុននេះ មានបុគ្គលិកបច្ចុប្បន្នចំនួនប្រមាណជាង៤,០០០នាក់ ដោយមានទីតាំងលក់ទំនិញចំនួន១,០០០កន្លែង និងចំណូលសរុបប្រមាណ២,៥០០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here