ទីផ្សារខុនដូ ឬអាផាតមុិននៅចំកណ្តាលទីក្រុងតូក្យូរបស់ប្រទេសជប៉ុនកំពុងស្រូបទាញលំហូរទុនវិនិយោគបរទេសយ៉ាងគំហុក

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា ភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនកំពុងជំរុញឱ្យមានការបណ្តាក់ទុនវិនិយោគយ៉ាងច្រើននៅក្នុងទីផ្សារអចលនទ្រព្យជប៉ុន ជាពិសេសផ្នែកអាផាតមុិន ឬខុនដូ។

លោកស្រី Angel Li សហស្ថាបនិកក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម Avatar Capital Partners ដែលមានមូលដ្ឋាននៅក្នុងតំបន់អាសុី បានអះអាងថា ប្រទេសជប៉ុនកំពុងទាក់ទាញការវិនិយោគអចលនទ្រព្យពីបណ្តាអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគបរទេសកាន់តែច្រើន។

ដូច្នេះ បណ្តាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មនានាត្រូវមានភាពឆ្លាតវៃក្នុងការជ្រើសរើសការវិនិយោគដើម្បីទទួលបានផលចំណេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីខែកក្កដា ក្រុមហ៊ុន Avatar បានបញ្ចប់ការប្រមូលកៀរគរទុនវិនិយោគបានចំនួន១៥,២ពាន់លានយ៉េន(ប្រមាណ១០៣លានដុល្លារអាមេរិក) សម្រាប់មូលនិធិ ACP Real Estate Fund I ដើម្បីបណ្តាក់ទុនក្នុងទីផ្សារអចលនទ្រព្យជប៉ុន។

ក្រុមហ៊ុន Avatar ក៏បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនគ្រប់គ្រងការវិនិយោគអចលនទ្រព្យ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Townsend Group ផងដែរ។

លោកស្រី Li បានគូសបញ្ជាក់ថា “មូលនិធិខាងលើបានទិញអាផាតមុិនចំនួន៧០០យូនីតនៅចំកណ្តាលទីក្រុងតូក្យូ និងកំពុងស្វែងរកឱកាសបណ្តាក់ទុនវិនិយោគបន្ថែមទៀត”។

លោកស្រីបាន​បន្ថែម​ថា​ “​តម្រូវការ​លំនៅដ្ឋាន​​នៅ​ចំកណ្តាល​តូក្យូ​មានកម្រិតខ្ពស់ណាស់។ ទីផ្សារមាន​ភាព​ធន់​រឹងមាំ ព្រោះ​អត្រា​គ្របដណ្តប់ការជួលខុនដូ ឬអាផាតមុិន(Occupancy rate)ស្ថិតក្នុងរង្វង់៩៦ភាគរយ​”៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here