ក្រុមហ៊ុន​យក្ស​របស់​ចិន បានឈ្នះ​ការដេញថ្លៃ​សាងសង់​ផ្លូវដែក​ល្បឿន​លឿនលើកដំបូង​របស់​ថៃ

ដោយៈ​វ៉ា​ធុ​ត

ទីក្រុង​ប៉េកាំងៈ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ពីរ​របស់​ក្រុមហ៊ុន China Railway Construction Corp ដែលជា​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ផ្លូវដែក ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​បានឈ្នះ​ការដេញថ្លៃ គម្រោង​សាងសង់​ផ្លូវដែក​ល្បឿន​លឿន​ចិន – ថៃ ក្នុង​ទំ​ទឹកប្រាក់​ចំនួន៤១៥លាន​ដុល្លារ​អាមេរិក។

យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​ក្រុមហ៊ុន China Railway Construction Corp ត្រូវបាន​ចុះផ្សាយ​ដោ សារព័ត៌មាន​ចិន (chinadaily) កាលពីពេល​ថ្មី​នេះ ឱ្យដឹងថា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងពីរ​នោះ​រួមមាន China Railway 11 Bureau Group Co Ltd និង​ក្រុមហ៊ុន China Railway 23 Bureau Group Co Ltd នឹង​សាងសង់​គម្រោង​ផ្លូវដែក​ប្រវែង ៣៩,៧៩គីឡូម៉ែត្រ រួមទាំង​ផ្លូវ​រថភ្លើង ស្ពាន និង​ស្ថានីយ៍​រថភ្លើង សម្រាប់​ដំណាក់កាល​ទីមួយ​ចម្ងាយ២៥០គីឡូ​ម៉ែត ដែល​ត​ភ្ជាប់​ពី​ទីក្រុង​ថៃ​បាងកក ទៅ​ក​កាន់​ខេត្ត Nakhon Ratchasima ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខ្សែបណ្តាញ​មួយទៀត​ភ្ជាប់​ពី​ខេត្ត Nakhon Ratchasima ទៅ​ព្រំដែន​ថៃ​នៅ​ខេត្ត Nong Khai  និង​ស្ពានដែក​មួយ​ខ្សែ​ទៀត​ត​ភ្ជាប់​ពី​ខេត្ត Nong Khai ទៅកាន់​ទីក្រុង​វៀង​ចន្ទ​របស់​ប្រទេស​ឡាវ នឹងត្រូវ​ត​ភ្ជាប់​ប្រទេស​ទាំងពីរ ក្នុង​ល្បឿន​កំណត់២៥០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង  និង៩០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

គម្រោង​ត​ភ្ជាប់​ផ្លូវដែក​ដ៏​សំខាន់​មួយ​នេះ (ចិន​និង​ថៃ)ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ ដែលជា​គោលនយោបាយ​របស់​ប្រធានាធិបតី ស៊ី ជីន​ពីង។

លោក Feng Hao អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​គមនាគមន៍​ដឹក​ជ​ញ្ចូ​ន និង​អភិវឌ្ឍន៍​ជាតិ​បានឱ្យដឹងថា ផ្លូវដែក​នេះ​គឺជា​ផ្លូវដែក​ល្បឿន​លឿន ដំបូង​គេ​របស់​ប្រទេស​ថៃ ដែល​កំពុង​រត់​ឆ្លងកាត់​ប្រទេស និង​ត​ភ្ជាប់​ជាមួយ​វៀង​ច័ន្ទ​របស់​ឡាវ រហូតដល់​ទៅដល់​ទីក្រុង​គុន​មីង​របស់​ខេត្ត​យូ​ណាន។

លោក​បន្តថា ផ្លូវដែក​នេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ប្រទេស ពាក់ព័ន្ធ​សម្រាប់​បណ្តាញ​ត​ភ្ជាប់ នៅ​ទូទាំងប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​បានចាប់ផ្តើម​នៅក្នុង​អនុ ស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី កិច្ចសហប្រតិបត្តិការ​ផ្លូវដែក ដែល​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋាភិបាល​ចិន​និង​ថៃ​កាលពី​ឆ្នាំ២០១៤ ។

យោងតាម​ព័ត៌មាន​ដែល​ចេញផ្សាយ ដោយ​ស្ថានទូត​ចិន​នៅ​ទីក្រុង​បាងកក​បានឱ្យដឹងថា តាម​ការស្នើសុំ​របស់​ប្រទេស​ថៃ ប្រទេស​ចិន ក៏​នឹង​ប្រើ​វិស្វករ​និង​ស្ថាបត្យករ​ថៃ​មួយចំនួន​ផងដែរ ដើម្បី​ជួយ​ផ្ទេរ​ជំនាញ​ក្នុងការ​ថែរក្សា​ប្រតិបត្តិការ និង​ការគ្រប់គ្រង​ផ្លូវដែក​ល្បឿន​លឿន។

CRCC បានឱ្យដឹងថា នេះ​គឺជា​របកគំហើញ​ដ៏​សំខាន់​មួយ របស់​ប្រទេស​ទាំងពីរ ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​ក្រុមហ៊ុន​ចិន ដែល​អាច​ពង្រីក​ទីផ្សារ​នៅ​បរទេស។ វា​មិន​ត្រឹមតែ​ពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន នៅ​ប្រទេស​ថៃ​ដោយ​ជោគជ័យ​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក ជាមួយ​ដៃគូ​ក្នុងស្រុក និង​បង្កើត​មូលដ្ឋាន​រឹងមាំ សម្រាប់​ការពង្រីក​អនាគត​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​ថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here