ក្រុមហ៊ុនអភិវឌ្ឍន៍អគារ The Peak ប្រកាសផ្លាស់ប្តូរអ្នកគ្រប់គ្រងគម្រោងផ្សារទំនើបរបស់ខ្លួន

ដោយ: លក្ខិណា

ភ្នំពេញ: ក្រុមហ៊ុនអភិវឌ្ឍន៍ អគារខ្ពស់ជាងគេមួយនៅកកម្ពុជា The Peak បានប្រកាសផ្លាស់ប្តូរអ្នកគ្រប់គ្រងផ្សារទំនើបនៅគ្រោងអគារ The Peak ដោយផ្លាស់ពីក្រុមហ៊ុន CapitaLand Retail មកឱ្យក្រុមហ៊ុន Bluebell ជាអ្នកគ្រប់គ្រងជំនួសវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អគារ The Peak នៅថ្ងៃទី ២៥ ធ្នូ២០២០នេះ។

យោងតាមសេចក្តីប្រកាសដដែលនេះ បានឱ្យដឹងថា ក្រុមហ៊ុន Oxley Gem និងក្រុមហ៊ុន CapitaLand Retail បានព្រមព្រៀងបញ្ចប់ការសហការគ្នាពីអំឡុងថ្ងៃទី១០ ខែតុលា ២០២០ ហើយក៏បានចុះអនុស្សរណៈយោគយល់ថ្មីជាមួយក្រុមហ៊ុន Bluebell ដើម្បីគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ផ្សារទំនើប The Peak នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្ដីប្រកាសបន្តថា ក្រុមហ៊ុនសម្ព័ន្ធ Bluebell Group ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យអាជីវកម្មផ្សារទំនើបរយៈពេលជាង៦០ឆ្នាំមកហើយ។ តាមរយៈការដាក់ដំណើរការនូវផលិតផលម៉ាកប្រណីតៗជាលក្ខណៈសកល១៥០ម៉ាកនិងស្របតាមរបៀបរស់នៅបែបស៊ីវិល័យនៅទូទាំងទ្វីបអាស៊ី ទាំងក្នុងវិស័យអាជីវកម្មផ្សារទំនើបក្នុងស្រុក និងវិស័យអាជីវកម្មផ្សារទំនើប ដែលបម្រើការដល់ការធ្វើដំណើរនានា និងលើគ្រប់ប្រភេទផលិតផលផងដែរ។

នាយកប្រតិបត្តិនៃក្រុមហ៊ុន Bluebell Group លោក Ashley Micklewright បានឱ្យដឹងថា បណ្ដូលអាជីវកម្មស្នូលរបស់ខ្លួន ក្នុងនាមជាអ្នកថែរក្សា និងប្រតិបត្តិ គឺស្ថិតនៅលើការយកចិត្តទុកដាក់ស្គាល់ពីពេលវេលា ទីកន្លែង វិធីសាស្ត្រ និងតម្រូវការរបស់អតិថិជន។

លោកបន្តថា រួមជាមួយការទាញចូលនូវបណ្ដាម៉ាកផលិតផលចំបងៗជាលក្ខណៈសាកលចូលមកក្នុងទ្វីបអាស៊ី និងបទពិសោធន៍ក្នុងការគ្រប់គ្រងម៉ាកទាំងនេះ អស់រយៈពេលជាង៦ទសវត្សរ៍កន្លងទៅ លើផ្សារទំនើបចំនួន១០ ក្រុមហ៊ុនក៏មានមោទនភាពក្នុងការសហការជាមួយ Oxley-Woldbridge នៅកម្ពុជា ហើយរំពឹងយ៉ាងខ្លាំងដើម្បីផ្ដល់ជូននូវផ្សារទំនើបថ្មីមួយនេះ នៅអាស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here