ក្រុមហ៊ុនហិរញ្ញវត្ថុពីរចាប់ដៃគ្នាជួយដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុដំណើរការ ប្រមូលប្រាក់កម្ចីនៅកម្ពុជា

ដោយៈប៊ី

ភ្នំពេញៈ ធនាគារឯកទេសវីង(ខេមបូឌា) លីមីតធីតបានចាប់ដៃគូជាមួយ ក្រុមហ៊ុន​មរកត ថិកណឡជី បង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត ដើម្បីជួយដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារក្នុងដំណើរការប្រមូលប្រាក់កម្ចី ដែលអាចជួយកាត់បន្ថយការចំណាយលើប្រតិបត្តិការរបស់ពួកគេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារឯកទេសវីង ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

តាមរយៈភាពជាដៃគូនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារ អាចប្រមូលការបង់ប្រាក់កម្ចីរបស់ពួកគេ តាមរយៈប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់វីង ដោយប្រើប្រាស់ប្រព័ន្ធស្នូលធនាគាររបស់ក្រុមហ៊ុន មរកត ថិកណឡជី ដែលអាចធានាបាននូវភាពងាយស្រួលនិងការគ្រប់គ្រងការចំណាយបានយ៉ាងមានប្រសិទ្ធភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារអាចជ្រើសរើសវិធីសងប្រាក់កម្ចីរបស់ពួកគេបានយ៉ាងងាយ តាមរយៈភ្នាក់ងារវីងដែលនៅក្បែរផ្ទះ ឬតាមរយៈកម្មវិធីស្មាតហ្វូនវីងដ៏ទំនើប ដែលកំពុងធ្វើប្រតិបត្តការ២៤ម៉ោង និង៧ថ្ងៃក្នុង១សប្តាហ៍។

លោកឃួន សុភ័ទ្ទ អគ្គនាយក ក្រុមហ៊ុន មរកត ថិកណឡជី បានមានប្រសាសន៍ថា “ខ្ញុំជឿជាក់ថា ភាពជាដៃគូជាមួយធនាគារឯកទេសវីង នឹងជួយឱ្យអតិថិជនរបស់យើងអាចផ្តល់សេវាដល់អតិជនរបស់ពួកគេបានកាន់តែល្អប្រសើរ”។ លោកបន្តថា “ឥឡូវនេះ អតិថិជនទាំងឡាយ អាចបង់ប្រាក់កម្ចីរបស់ពួកគេជាមួយភ្នាក់ងារវីង ដោយមិនចាំបាច់ទៅបង់នៅសាខាធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយក៏បាន”។

លោកម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា“នៅវីង យើងបានប្តេជ្ញាចិត្តក្នុងការធានាឲ្យបានថា អតិថិជនរបស់យើងនឹងទទួលបានដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព”។

លោកបានថ្លែងទៀតថា“ការធ្វើសមាហរណកម្មប្រព័ន្ធហិរញ្ញវត្ថុរបស់វីង និងមរកត ថិកណឡជី គឺជាមធ្យោបាយមួយ ដែលអាចជម្រុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុរបស់យើង ដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាជន ដែលរស់នៅតាមខេត្តជនបទ ព្រមទាំងស្ថាប័នហិរញ្ញវត្ថុក៏ដូចជាធនាគារផងដែរ”។ លោកបន្តថា“ប្រជាជនរបស់យើងមិនចាំបាច់ធ្វើដំណើរឆ្ងាយដើម្បីសងប្រាក់កម្ចីរបស់ពួកគេទេ ខណៈដែលស្ថាប័នហិរញ្ញវត្ថុអាចកាត់បន្ថយការចំណាយលើប្រតិបត្តិការរបស់ពួកគេផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here