ប្រទេសកម្ពុជាត្រូវបានរកឃើញថាជាកន្លែងដ៏ល្អបំផុតក្នុងការទិញអចលនទ្រព្យនៅ អាស៊ីអាគ្នេយ៍

ដោយៈម៉ាណេត

ភ្នំពេញៈ ការសិក្សាថ្មីមួយបានរកឃើញថា ប្រទេសកម្ពុជាជាប្រទេសដែលមានសក្តានុពលយ៉ាងខ្លាំង ហើយទទួលបានផលចំណេញខ្ពស់ពីការជួលជាង៦ភាគរយ និងជាកន្លែងដ៏ល្អបំផុត ក្នុងការទិញអចលនទ្រព្យនៅអាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ននេះ។

ការសិក្សានេះបានគូសបញ្ជាក់ថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជាបានបំពេ​ញតាមស្តង់ដារពិភពលោកយ៉ាងពិតប្រាកដ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះបីជាប្រទេសមានបញ្ហាកន្លងមកក៏ដោយ ប៉ុន្តែមិនមានការធ្លាក់ចុះសេដ្ឋកិច្ចក្នុងរយៈពេលជាច្រើនទសវត្សរ៍។ កម្ពុជាក៏ជាកន្លែងចាប់អារម្មណ៍ សម្រាប់វិនិយោគបរទេស ដែលបានជួយជំរុញកំណើនគួរឱ្យចាប់អារម្មណ៍។

ការសិក្សានេះ បានធ្វើការសម្ភាសន៍អ្នកវិនិយោគអចលនទ្រព្យធំៗ ចំនួន១០រូបនៅកម្ពុជា ដោយពួកគេបាននិយាយថា បានការទិញទ្រព្យសម្បត្តិ គឺជាមធ្យោបាយដ៏ប្រសើរដើម្បីទាញយកអត្ថប្រយោជន៍ ពីសក្តានុពលសេដ្ឋកិច្ចនៅជួរមុខនេះ។ អចលនទ្រព្យនៅកម្ពុជាមានតម្លៃទាប ហើយវិនិយោគិនអាចទទួលបានផលមកវិញយ៉ាងច្រើន ដោយសារតម្លៃអចលនទ្រព្យកើនឡើង និងចំណូលជួលខ្ពស់។

លើសពីនេះទៅទៀត ប្រទេសកម្ពុជាពិតជាមានភាពងាយស្រួល សម្រាប់វិនិយោគិន។ ដំណើរការទិដ្ឋាការរបស់ប្រទេសកម្ពុជាគឺងាយស្រួល ហើយជនបរទេសប្រឈមនឹងការរឹតត្បិតតិចតួចលើភាពជាម្ចាស់លើអចលនទ្រព្យ។

អចលនទ្រព្យដែលមានតម្លៃទាប និងការវិនិយោគបរទេសរបស់កម្ពុជា បានទាក់ទាញអ្នកអភិវឌ្ឍន៍ទៅភ្នំពេញ និងជាយក្រុង។ ទោះយ៉ាងណា ដូចនៅតាមទីផ្សារជួរមុខភាគច្រើន គុណភាពរបស់ក្រុមហ៊ុនទាំងនេះអាចប្រែប្រួលយ៉ាងខ្លាំង។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលគុណភាពទាប ឬគ្មានបទពិសោធន៍នៅក្នុងប្រទេ​សកម្ពុជាជាច្រើន តែងបង្កើតបញ្ហាជាច្រើនសម្រាប់អ្នកទិញ។ ទាំងនេះរួមមានការពន្យារពេលបញ្ហារចនាសម្ព័ន្ធ និងគម្រោងមិនបានបញ្ចប់ទាន់ពេលវេលា។

អ្នកអភិវឌ្ឍន៍ ដែលអ្នកជ្រើសរើសអាចកំណត់ថា តើអចលនទ្រព្យរបស់អ្នកក្លាយជាការវិនិយោគដែលរកចំណូលបានឬបញ្ហា។ ដូច្នេះ អ្នកគួរតែស្វែងរកក្រុមហ៊ុន ក្នុងស្រុក ដែលមានគម្រោងមួយចំនួនដែលបានបញ្ចប់ ឬក្រុមហ៊ុនអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះ។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យល្អ គ្រប់ទីកន្លែងក្នុងពិភពលោក ក៏គួរតែមានការពិនិត្យវិជ្ជមានពីភ្នាក់ងារអចលនទ្រព្យអ្នកទិញ និងអ្នកជួលផងដែរ។

ការសិក្សានិងសម្ភាសន៍បានរកឃើញក្រុមហ៊ុនធំៗចំនួន១០ ដែលត្រូវនឹងលក្ខណៈវិនិច្ឆ័យថាជាក្រុមហ៊ុនអភិ​វ ឌ្ឍន៍អចលនទ្រព្យកំពូលទាំង១០នៅកម្ពុជា។ដូចជាក្រុមហ៊ុនបុរី ប៉េងហួត ក្រុមហ៊ុន Creed Asia (កម្ពុជា) ក្រុមហ៊ុនFURI Corporationជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here