តើ​ពាណិជ្ជ​នាម​មាន​សារសំខាន់​ដូចម្ដេច​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម?

ដោយៈ វិស្សុត

ភ្នំពេញៈ ពាណិជ្ជ​នាម គឺជា​ឈ្មោះ ឬ​សញ្ញា​សម្គាល់​សម្រាប់​បញ្ជាក់ និង​សម្គាល់លក្ខណៈខុសៗគ្នា នៃ​សហគ្រាសនីមួយ។

នាម​ឬ​សញ្ញា​សម្គាល់​នេះ មិនអាច​ត្រូវបាន​ប្រើប្រាស់​ជា​ពាណិជ្ជ​នាម​ឡើយ ប្រសិនបើ​សារជាតិ ឬ​ការប្រើប្រាស់​ជា​ពាណិជ្ជ​នាម ឬ​សញ្ញា​សម្គាល់​ដែល​ការកំណត់​នោះ ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ឬ​សីលធម៌ និង​ជាពិសេស​អាច​បំភ័ន្ត​ដល់ មជ្ឈដ្ឋាន​ពាណិជ្ជកម្ម ឬ​សាធារណៈជន​អំពី​ភេទ​នៃ​សហគ្រាស​ដែល​កំណត់ដោយ​នាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុ​ឡោម​តាម​មាត្រា២០ នៃ​ច្បាប់​ស្តីពី​ម៉ាក​ពាណិជ្ជ​នាម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​ចុះ​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០២ បានឱ្យ​និយមន័យ​ពាណិជ្ជ​នាម​ថា “នាម ឬ​សញ្ញា​សំគាល់ មិន​ត្រូវបាន​ប្រើប្រាស់​ជា​ពាណិជ្ជ​នាម​ឡើយ ប្រសិនបើ​សារជាតិ ឬ​ការប្រើប្រាស់​នាម ឬ​សញ្ញា​សំគាល់​ដែល​បានកំណត់​នោះ ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ឬ​សីលធម៌ និង​ជាពិសេស​អាច​បំភ័ន្ត​ដល់​មជ្ឈដ្ឋាន​ពាណិជ្ជកម្ម ឬ​សាធារណៈជន អំពី​ប្រភេទ​នៃ​សហគ្រាស​ដែល​កំណត់​ដោយមាន​នោះ” ។

ការការពារ​ប្រឆាំង និង​ការរំលោភ​លើ​ពាណិជ្ជ​នាម ត្រូវបាន​ធានា​យ៉ាង​ទូលំទូលាយ​ដោយ​ច្បាប់​ស្តីពី ម៉ាក​ពាណិជ្ជ​នាម និង​ការប្រកួតប្រជែង​មិន​ស្មោះត្រង់។ មាត្រា២១ ចុះ​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០២ ។ ពាណិជ្ជ​នាម ត្រូវបាន​ការពារ​ប្រឆាំង និង​ទង្វើ​មិន​ស្របច្បាប់​របស់​តតិយជន ទោះ​មិនបាន​ចុះបញ្ជី ឬ​គ្មាន​ការចុះបញ្ជី​ក៏ដោយ ក៏​ការប្រើប្រាស់​ដោយ​គតិយុត្ត​នូវ​ពាណិជ្ជ​នាម​ណាមួយ មក​ធ្វើជា​ពាណិជ្ជ​នាម ឬ​ធ្វើ​ម៉ាក​សមូហភាព ឬ​ការប្រើប្រាស់​ណាមួយ​ដែល អាចធ្វើឱ្យ​សាធារណៈជន​ភ័ន្ត​ច្រ​លំ ត្រូវ​ចាត់ទុកថា​មិន​ស្របច្បាប់ ដូច្នេះ​ពាក្យ​ថា​ពាណិជ្ជ​នាម ជាទូទៅ​សំដៅលើ​ការ​សម្គាល់ ដែល​ពាណិជ្ជករ​ណា​ម្នាក់​ជា​រួប​វន្ត​បុគ្គល ឬ​ជា​នីតិបុគ្គល​ប្រើប្រាស់ សម្រាប់​ការអនុវត្ត​សកម្មភាព​ពាណិជ្ជកម្មរ​បស់​ខ្លួន។

ពេលដែល​ពាណិជ្ជករ​ជា​រូបវ័ន្ត​បុគ្គល នាមត្រកូល​ដែល​គេ​ប្រើ សម្រាប់​អនុវត្តន៍​ពាណិជ្ជកម្ម​ក្លាយជា​ទ្រព្យ​បេតិកភណ្ឌ ដែល​អាចជា​កម្មសិទ្ធិ និង​ផ្ទេរ​ឱ្យ​តតិយជន​បាន។ តាមពិត​នាម​នេះ មាន​នាទី​ទាក់ទាញ​អតិថិជន។ ដូច្នេះ​វា​បាន​ក្លាយជា​ធាតុ​មួយ​នៃ​មូល​នី​ធិ​ពាណិជ្ជកម្ម ហើយ​នាម​នេះ​អាច​ប្រើប្រាស់​ដោយ​អ្នកទិញ​បាន ឱ្យតែ​គេ​រក្សា​លក្ខណៈ​ពាណិជ្ជកម្ម​នៃ​នាម​នេះ ពោល​គឺអាច​ប្រើប្រាស់​បាន ចំពោះតែ​វិស័យ​ពាណិជ្ជកម្ម​តែ​ប៉ុ    ណ្ណោះ។

ពាណិជ្ជ​នាម​នេះ អាចបង្កើត​ដោយ​ឈ្មោះ​បុគ្គល​ណា​ម្នាក់ ដែល​មិនបាច់​តែ​ឈ្មោះ​អាជីវករ​ទេ ឬ​ដោយ​ឈ្មោះ​ដាក់​តាម​តម្រូវ​ចិត្ត ឬ​ដោយ​និមិត្តរូប​អ្វីមួយ និង​យីហោ​នេះ​វា​ជា​ធាតុ​មួយ​នៃ​មូល​នី​ធិ​ពាណិជ្ជកម្ម។

ហេតុ​ដូច្នេះហើយ បានជា​កម្មសិទ្ធិករ​នៃ​អចលនវត្ថុ​មួយ ដែលមាន​ប្រកប​របរ​ពាណិជ្ជកម្ម​នៅ​ទីនោះ អាច​ទាមទារ​រក្សាទុក​យីហោ នៃ​ពាណិជ្ជ​នាម​របស់​អ្នក​ជួល​ចាស់​ដែល​ចេញពី​អចលនវត្ថុ​នោះ បានតែ​ក្នុងករណី​ដែល​កម្មសិទ្ធិករ បាន​ជួល​ទាំង​អចលនវត្ថុ និង​មូល​នី​ធិ​ពាណិជ្ជកម្ម។ បើ​មិន​ដូច្នេះ​ទេ ពាណិជ្ជករ ដែល​ចាក​ចេញពី​កន្លែង​តាំង​នៃ​គ្រឹះស្ថាន​ពាណិជ្ជកម្ម​របស់ខ្លួន នៅ​ទីស្នាក់ការ​ថ្មី​នៃ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here