រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ប្រមាណ ១៧៥លាន​ដុល្លារ​សម្រាប់​ឧបត្ថម្ភ​ពលរដ្ឋរងគ្រោះ​ពី​កូ​វីដ១៩

ដោយៈ លក្ខិណា

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​ប្រមាណ១៧៥លាន​ដុល្លារ​អាមេរិក​រួចហើយ គិត​មកដល់ពេលនេះ សម្រាប់​ផ្ដល់ជូន​ពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ​ដោយសារតែ​កូ​វីដ១៩ ។ នេះ​បើតាម​បាយ​ការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃទី២៣ ធ្នូ ២០២០ ។

លោក​វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ​ប្រជុំ​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​លទ្ធផល​នៃ​ការតាមដាន និង​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំ​នេះ​បាន​ពិនិត្យ និង​ពិភាក្សា​លើ​លទ្ធផល​នៃ​ការតាមដាន និង​ប្រតិ​តុល្យការ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩ ដែល​រាជរដ្ឋាភិបាល​បានប្រកាស ដាក់ឱ្យ​អនុវត្តន៍​ចាប់តាំងពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ។

ការងារ​ធ្វើការ​តាមដាន និង​ប្រតិ​តុល្យការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ធានា​ឱ្យបាន​ថា​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ ទទួលបាន​ការឧបត្ថម្ភ​សាច់ប្រាក់ ពី​រាជរដ្ឋាភិបាល​ត្រឹមត្រូវ និង​ការអនុវត្ត​យន្តការ​នៃ​កម្មវិធី​មាន​ប្រសិទ្ធភាព និង​ស័​ក្ត​សិទ្ធិ​ភាព ដោយបាន​ប្រើប្រាស់​វិធីសាស្ត្រ​ចំនួន២រួមគ្នា ដោយ​ផ្តោត​ទៅ​ទិដ្ឋភាព​ខាង​បរិមាណ​ផង និង​ទិដ្ឋភាព​ខាង​គុណភាព​ផង ហើយ​ផ្តោតលើ​កិច្ចសម្ភាសន៍សំខាន់ៗចំនួន៣ គឺ កិច្ចសម្ភាសន៍​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​តាមរយៈ​ទូរស័ព្ទ ការចុះ​សម្ភាសន៍​ផ្ទាល់​ដល់​មូលដ្ឋាន​ជាមួយ​មន្ត្រី និង​មេភូមិ-ឃុំ​មូលដ្ឋាន និង​គ្រួសារ​ក្រីក្រ និង​កិច្ចសម្ភាសន៍​ជាមួយ​អាជីវករ និង​ភ្នាក់ងារ​វី​ង។

លោក​វ​ង្សី វិស្សុត​បានឱ្យដឹងថា របាយការណ៍​តាមដាន​ការអនុវត្តន៍ កម្មវិធី​ខាងលើនេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​ជួយ​តម្រង់ផ្លូវ​យើង​ថែមទៀត ក្នុងការ​កែសម្រួល​ឡើងវិញ​នូវ​ប្រព័ន្ធ​របស់​យើង ទាំង​ក្នុង​កម្រិត​នៃ​ការរៀបចំ​គោលនយោបាយ និង​ទាំង​ក្នុង​កម្រិត​នៃ​ការរៀបចំ​ផែនការ និង​យន្តការ​សម្រាប់​អនុវត្ត ពិសេស​ដើម្បី​កែលំអរ​នូវ​ចំណុច​ខ្វះខាត​ទាំងឡាយ ដើម្បី​ធ្វើឱ្យ​ប្រព័ន្ធ​របស់​យើង​កាន់​តែមាន​ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព។

លោក​បាន​បន្តទៀតថា “ការអនុវត្ត​កម្មវិធី​គាំពារ​សង្គម របស់​រាជរដ្ឋាភិបាល​ទាំងមូល ទាំង​សម្រាប់​កម្មវិធី​ដែល​ត្រូវ​បន្ត​អនុវត្ត​រាល់​ឆ្នាំ និង​ទាំង​កម្មវិធី​ដែល​ត្រូវអនុវត្ត​តែ​ពេល​មាន​គ្រោះអាសន្ន ឬ​វិបត្តិផ្សេងៗ ដូច​ពេល​មាន​ផ្ទុះ​ជំងឺ​កូ​វីដ-១៩នាពេលនេះ​ដើម។

យោងតាម​របាយការណ៍​ធនាគារពិភពលោក​ក​ន្ល​ង​មក ក៏បាន​គាំទ្រ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅកាន់​ប្រជាជន​ក្រីក្រ ហើយ​ថា​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ទប់​ការធ្លាក់ចុះ នៃ​អត្រា​ប្រជាជន​ក្រីក្រ​បន្ថែមទៀត​នៅក្នុងពេល​វិ​ប​ត្ត​កូ​វីដ១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here