តើ​ខុន​ដូ​មានតម្លៃ​ថ្លៃ​បំផុត​លើ​ពិភពលោក​ស្ថិតក្នុង​ប្រទេស​ណា?

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ខុន​ដូ​ដែលមាន​តម្លៃ​បំផុត​លើ​ពិភពលោក គួរ​ស្ថិតនៅ​ទីក្រុង​និង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​ដ៏​អស្ចារ្យ ដូចជា ទីក្រុង​ឡុង​ដ៍ និង​ញូវយ៉ក​ជា ប៉ុន្តែ​បែរជា​ខុន​ដូ​មានតម្លៃ​បំផុត​លើ​ពិភពលោក ស្ថិតនៅ​ប្រទេស​ម៉ូ​ណា​កូ ដែលមាន​ផ្ទៃដី​ត្រឹមតែ២០២ហិកតា និង​មាន​ប្រជាជន​ត្រឹម​ជាង ៣៨ម៉ឺន​នាក់​ប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ម៉ូ​ណា​កូ គឺជា​គោលដៅ​ទាក់ទាញ​សម្រាប់​អ្នកមាន​បំផុត ធ្វើជា​កន្លែង​សំរាកលំហែ​លំហែរ។ ប្រទេស​ដ៏​តូច​មួយ​នេះ​ត្រូវបាន​រៀបចំឡើង ដើម្បី​ធ្វើជា​កន្លែង​សាងសង់​អាគារ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ និង​មានតម្លៃ​ថ្លៃ​បំផុត​នៅលើ​ពិភពលោក ដូចជា​អាគារ​ខុន​ដូ Odeon Tower ជាដើម។ នេះ​បើ​យោងតាម​គេហទំព័រ Luxatic.com។

តម្លៃ Penthouse ក្នុង​អាគារ Odeon Tower ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ៤៤០លាន​ដុល្លារ ដែលជា​យូ​នី​ត​ខុន​ដូ​មានតម្លៃ​ថ្លៃ​បំផុត​លើ​ពិភពលោក។

អគារ Odeon Tower គឺជា​អគារ​មួយ ក្នុងចំណោម​អគារ​លំនៅដ្ឋាន​ខ្ពស់បំផុត​នៅ​អឺរ៉ុប និង​ជា​អគារ​ខ្ពស់​ដំបូង​គេ ដែល​ត្រូវបាន​សាងសង់​នៅ​ប្រទេស​ម៉ូ​ណា​កូ តាំងពី​ទសវត្សរ៍​ទី៨។

Penthouse នៅក្នុង​អគារ Odeon Tower មាន​ទំហំ ៣៣.៥០០ ហ្វី​ត​ការ៉េ និង​មាន​កម្ពស់៥ជាន់ ហើយ​លក្ខណៈពិសេស​រប​ស់វា មានដូចជា កន្លែង​ហាត់ប្រាណ សូ​ណា រោងកុន បណ្ណាល័យ បារ​វី​ស្គី និង​បន្ទប់​ប៊ីយ៉ា (billiard room) ជាដើម។

អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត គឺមាន​អាង​ហែល​ទឹក​ដ៏​ស្រស់ស្អាត ដែល​ម្ចាស់​លំនៅដ្ឋាន​រីករាយ នឹង​ទេសភាព​ដ៏​ស្រស់ស្អាត​បំផុត នៃ​ប្រទេស​ម៉ូ​ណា​កូ​ទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here