ចំណេះដឹង! តើខុនដូ និងអាផាតម៉ិនមានចំនុចខុសគ្នាខុសគ្នាដូចម្តេច?

ដោយ៖ សូរិយា
ភ្នំពេញៈ ប្រជាពលរដ្ឋខ្មែរភាគច្រើនប្រហែលទើបតែឮពាក្យខុនដូ (Condo) ឬអាផាតម៉ិន (Apartment) ដែលជាភាសាបរទេសយកមកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាក្នុងយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នៅពេលដែលមានវត្តមានអគារខ្ពស់ៗជាច្រើនបានរីកដុះដាលគ្រប់កន្លែងនៅក្នុងទីក្រុងភ្នំពេញ។

ប៉ុន្តែប្រហែលជាប្រជាពលរដ្ឋខ្មែរមួយចំនួនហាក់មិនទាន់យល់ដឹងងច្បាស់ពីមុខងារនៃការប្រើប្រាស់ខុនដូ (Condo) ឬអាផាតម៉ិន (Apartment)នេះនៅឡើយទេ ខណៈសំណង់អាគារស្នាក់នៅ ដែលពេញនិយមបំផុត គឺចែកចេញជាពីរប្រភេទធំៗគឺ ខុនដូ និងអាផាតម៉ិន។

តើសំណង់ទាំងពីរប្រភេទនេះ មានភាពខុសគ្នាដូចម្តេចខ្លះទៅ? ខាងក្រោមនេះគឺជាចំនុចខុសគ្នាធំៗនៃអាគារទាំងពីរប្រភេទ៖
១ទំហំអាគារ ៖ ជាទូទៅខុនដូច្រើន តែមានទំហំធំៗជាងអាផាតម៉ិន ព្រោះផ្ទះល្វែងធម្មតាក៏អាចចាត់ទុកជាអាផាតមិនផងដែរ ប៉ុន្តែទំហំមិនអាចកំណត់ភាគជាក់លាក់នោះទេ វាអាស្រ័យលើការអភិវឌ្ឍរបស់ម្ចាស់គំរោងនិមួយៗ។

២ កម្មសិទ្ធិ ៖ ខុនដូជាសំណង់អាគារធំៗ ដែលបើកលក់ជាបន្ទប់មួយ(Unit)ឲ្យទៅភ្ញៀវ ដោយភ្ញៀវទាំងនោះ គឺទទួលបានសិទ្ធិជាម្ចាស់ផ្ទះតែម្តង ខណៈដែលអាផាតម៉ិន គឺជាបន្ទប់ (Unit) សម្រាប់ជួលទៅអោយភ្ញៀវស្នាក់នៅ ក្នុងរយៈពេលព្រមព្រៀងគ្នាណាមួយដូចជា ៣ ទៅខែ៦ខែ រឺ១ឆ្នាំជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣ គ្រឿងបរិក្ខារ ៖ ដោយសារតែខុនដូមានភាពទំនើបជាង ដូច្នេះហើយនៅតាមសំណង់ខុនដូតែងតែមានបំពាក់គ្រឿងបរិក្ខារ សម្បូរបែបដូចជាអាងហែលទឹក កន្លែងចតឡាន កន្លែងកំសាន្ត ក្លឹបហាត់ប្រាណ បន្ទប់ស្ទីមសោណា រឺភោជនីយដ្ឋានជាដើម។ ផ្ទុយទៅវិញ អាផាតមិនអាចមិនមានគ្រឿងបរិក្ខារទាំងនេះ រឺមានត្រឹមតែតិចតួចនៃពួកវាតែប៉ុណ្ណោះ។

អាផាតម៉ិន ភាគច្រើនគឺសំដៅទៅលើសេវាកម្មផ្តល់ផ្ទះជួល ដូច្នេះម្ចាស់ខុនដូមួយក៏អាចផ្តល់ជាសេវាកម្មអាផាតមិនផងដែរ ពោលគឺមានន័យថា ពួកគេអាចមានលក់ខ្លះ រឺជួលខ្លះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here