ចំណេះដឹង! តើ​ធនាគារជាតិ​ប្រើ​ប្រាក់​បម្រុង​កាតព្វកិច្ច​ធ្វើឡើង​ដើម្បី​អ្វី?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ប្រាក់​បម្រុង​កាតព្វកិច្ច ជា​ឧបករណ៍​គោលនយោបាយ​រូបិយវត្ថុ​មួយ ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ប្រើ ដើម្បី​គ្រប់គ្រង​ល្បឿន​កំណើន​ឥណទាន។

បច្ចុប្បន្ន អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​សម្រាប់​រូបិយប័ណ្ណ​បរទេស (ជាពិសេស​ប្រាក់​ដុល្លារ​អាមេរិក) និង​រូបិយវត្ថុ​ជាតិ ត្រូវ​បានកំណត់​ផ្សេងគ្នា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច សម្រាប់​រូបិយ​បណ្ណ​បរទេស និង​រូបិយវត្ថុ​ជាតិ ត្រូវបាន​កំណត់​ក្នុង​អត្រា១២,៥% និង ៨% រៀង​គ្នា។

ចំពោះ​ប្រាក់​បម្រុង​កាតព្វកិច្ច ជា​រូបិយប័ណ្ណ​បរទេស​ចំនួន​មាន១២,៥% ក្នុងនោះ ៤,៥% ត្រូវ​បានផ្តល់​ការប្រាក់​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា និង៨%បន្ថែមទៀត មិនត្រូវ​បានផ្តល់​ការប្រាក់​ទេ ។ ចំពោះ​ប្រាក់​បម្រុង​កាតព្វកិច្ច​ជា​រៀល ក៏​មិនត្រូវ​បានផ្តល់​ការប្រាក់​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here