ថ្នាក់ដឹកនាំប្រទេស មន្រ្តីជាន់ខ្ពស់ និងវិស័យឯជន១៦០០នាក់ចូលរួមសន្និសីទលំដាប់ពិភពលោក

ដោយៈ ចំណាន

អន្តរជាតិៈ លោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចួលរួមក្នុងសន្និសីទស្តីពីចីរភាពទីក្រុងហាំប៊ួគ ២០២៥ (Hamburg Sustainability Conference 20250) ដែលមានការចូលរួមពីមនុស្ស១៦០០នាក់។

សន្និសីទនេះមានការចូលរួម ពីតំណាងជាន់ខ្ពស់នៃរដ្ឋាភិបាលអង្គការអន្តរជាតិ វិស័យឯកជន និងសង្គមស៊ីវិល ប្រមាណ១.៦០០ នាក់ មកពី ១១០ ប្រទេស ក្នុងនោះមានដូចជា លោកជំទាវReem Alabali-Radovan រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និង អភិ​​វឌ្ឍន៍របស់សហព័ន្ធអាល្លឺម៉ង់(BMZ) និងលោក Achim Steiner អគ្គលេខាធិការនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលដៅចម្បងនៃសន្និសីទនេះគឺ ដើម្បីបន្តកិច្ចសន្ទនាកម្រិតគោលនយោបាយ និងស្វែងរកដំណោះស្រាយជាក់ស្តែង សម្រាប់ពន្លឿនការអនុវត្តគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដោយផ្តោតសំខាន់លើ និម្មាបនកម្មហិរញ្ញប្បទានអន្តរជាតិ និងការវិនិយោគសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្នុងសន្និសីទនោះ លោកទេសរដ្ឋមន្ត្រី បានចូលរួមក្នុងកិច្ចប្រជុំចង្អៀតកម្រិតខ្ពស់ស្ដីពីប្រព័ន្ធសេដ្ឋកិច្ច ដែលសមស្របសម្រាប់ពិភពលោកពហុប៉ូល (An Economic System That Works in a Multipolar World) និងបានថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាពិភាក្សាស្ដីពីអនាគតនៃកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ (The Future of Development Cooperation)។

លោកទេសរដ្ឋមន្ត្រី បានរំលេចពីអាទិភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងសារៈសំខាន់នៃភាពជាដៃគូ ប្រកបដោយបរិយាបន្ន និងកិច្ចសហប្រតិបត្តិការជាសកល ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ការចូលរួមរបស់លោក ទេសរដ្ឋមន្ត្រីក្នុងសន្និសីទនេះ បានបញ្ជាក់នូវការប្តេជ្ញារបស់កម្ពុជា ក្នុងការបន្តជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងសកល ព្រមទាំងបន្តលើកកម្ពស់ភាពជាដៃគូ គណនេយ្យភាពទ្វេរទិស និងស័ក្តិសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here