ពីរ​ឆ្នាំ​ក្នុងការ​ដឹកនាំ CVEA តើ​លោក​ច្រឹ​ក សុខ​នី​ម បាន​នាំ​សមាគម​ឆ្ពោះទៅកាន់គោលដៅ​រួម​បែបណា?

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ ផ្តើម​ជីវិត​ពី​យុវជន​មកពី​ជន​នប​ទ ស្នាក់នៅ​វត្ត​នាគ​វ័​ន្ត​ក្រុងភ្នំពេញ លោក​ច្រឹ​ក សុខ​នី​ម​បាន​អភិវឌ្ឍន៍​ខ្លួន​ជា​បន​ក្ត​បន្ទាប់ បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ និង​បាន​បំពេញការងារ​នៅ​ធនាគារ។

ធ្វើការ​នៅ​ធនាគារ វា​ជា​ពេលដែល​លោក​បាន​សិក្សា​រៀនសូត្រ​បន្ថែម ជា​កន្លែង​ដែល​លោក មាន​ឳ​កាស​កសាង​បណ្តាញ​ជំនួញ និង​បន្ទាប់មក​បាន​ប្រឡូក​ក្នុង​វិស័យ​អចល​ទ្រព្យ រហូត​បាន​បង្កើត​ក្រុមហ៊ុន​ខ្លួនឯង ដែល​បច្ចុប្បន្ននេះ​បាន​រីក​ធំធាត់ ជាមួយ​បុគ្គលិក​ជាង១០០នាក់ ប៉ុន្តែ​ក្តី​ស្រម័យ​របស់លោក​មិន​ត្រឹម តែ​បង្ហាញ​នូវ​កិ​ត្ត​នាម​ក្នុងស្រុក​នោះទេ ប៉ុន្តែ​លោក​បាន​ឈានឆ្ពោះ​ទៅមុខ មួយ​ជំ​ហ៊ាន​ថ្មី​ទៀត​លើ​វិថី​ជីវិត​កាលពី​ពីរ​ឆ្នាំមុន ដោយ​លោក​ទទួលបាន​នូវ​ការបោះឆ្នោត ផ្តល់​សេចក្តី​ទុន​ចិត្ត​ឲ្យ​ធ្វើជា​ប្រធាន​សមាគម​អ្នក​វ​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយមាន​ចំណេះដឹង​ច្បាស់លាស់ មាន​ទំនាក់ទំនង​ល្អ និង​កិត្តិនាម​ក្នុងសង្គម​ក្នុង​រយៈពេល​ពីរ​ឆ្នាំ លោក​បាន​ដឹកនាំ​​សមាគម តាមរយៈ​យុ​ទ្ឋ​សាស្ត្រ​មុត​ស្រួច គឺ​ការពង្រឹង​ធនធានមនុស្ស​ក្នុង​វិស័យ​អចលនទ្រព្យ ពិសេស​នាំ​កេ​រ្ត៍​ឈ្មោះ​កម្ពុជា ទៅកាន់​ឆាក​អន្តរជាតិ ហើយ​បានបង្ហាញ​ពី​ក​តិ​ត្យា​នុ​ភាព​កម្ពុជា លើ​ឆាក​អន្តរជាតិ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​អន្តរជាតិ​មកកាន់​កម្ពុជា។

លោក​សុខ​នី​ម​បាន​បន្តថា “អ្វីដែល​យើង​បាន​ផ្តោត គឺ​ផ្តោតលើ​វគ្គ​បណ្តុះបណ្តាល​លើក​កំពស់​សមត្ថភាព គុណភាព តាមរយៈ៣គោល​យុ​ទ្ឋ​សាស្ត្រ ៧សកម្មភាព ដើម្បី​ដឹកនាំ​សមាគម​ទទួលបាន​ភាពជោគជ័យ” ។ លោក​បន្តថា “នៅ​អាណត្តិ​ទី២ បើ​ខ្ញុំ​ជាប់ឆ្នោត​ម្តងទៀត ខ្ញុំ​នឹង​ប្រើ​យុ​ទ្ឋ​សាស្ត្រ 7 Eleven ដើម្បី​ដឹកនាំ​សមាគម​ឲ្យ​ទទួលបាន​ជោគជ័យ និង​នាំ​កម្ពុជា​ទៅកាន់​ពិភពលោក” ។

ជាមួយគ្នានេះ លោក​ក៏បាន​ផ្តោតលើ​ការធ្វើការងារ​ជា​ក្រុម ដើម្បី​ឲ្យ​សមាគម​មាន​សាមគ្គីភាព ស្វែងរក​ផលប្រយោជន៍​ជូន​សមាជិក និង​ប្រទេសជាតិ​ផងដែរ។

ក្នុងពេល​លោក​ជាប់ឆ្នោត​អាណត្តិ​ទី១ លោក​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ភ្នាក់ងារ​វាយតម្លៃ ភ្នាក់ងារ​លក់​អចលនទ្រព្យ និង​ជំនាញ​គ្រប់គ្រង​អចលនទ្រព្យ ពិសេស​បង្កើត​ឲ្យ​មាន​ថ្នាក់​បរិញ្ញាបត្ររង​ជំនាញ​អចលនទ្រព្យ និង​ហិរញ្ញវត្ថុ នៅ​ឆ្នាំ​សិក្សា​ថ្មី២០២០ ២០២១ខាងមុខនេះ នៅ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ស្ថិតក្រោម​ចំណុះ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ។

លើសពីនេះ នៅពេល​លោក​ដឹកនាំ​សមាគម​នាពេល​បច្ចុប្បន្ន​នេះ លោក​បាន​ដឹកនាំ​ថ្នាក់ដឹកនាំ​សមាគម​ទៅ​ចូលរួម​កិច្ចប្រជុំ នៅតាម​បណ្តា​ប្រទេស​មួយចំនួន ក្នុង​តំបន់​អាស៊ាន និង​សហរដ្ឋអាមេរិក​ជាច្រើនលើក​ផងដែរ។

ការបោះឆ្នោត​សមាគម​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី២៣ ធ្នូ​ខាងមុខនេះ ដោយ​ការឃោសនា​នឹង​ធ្វើឡើង​តាមរយៈ​ប្រ​ព័​ន្ឋ Zoom ប៉ុន្តែ​ការបោះឆ្នោត​នឹងធ្វើ​ឡើង​នៅ​អគ្គ​លេខ​ធិ​កា​ដ្ឋា​ន​សមាគម ដែលមាន​អាស័យដ្ឋាន អាគារ​លេខ៥០ ជាន់​ទី៣ ផ្លូវ​លេខ៥១៦ កែង​នឹង​ផ្លូវ​លេខ៣១៧ សង្កាត់​បឹងកក់១ ខ័​ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here