ចំណេះដឹង! តើ​យើង​អាច​ទិញ​ភាគហ៊ុន​ពី​ក្រុមហ៊ុន​បោះផ្សាយ IPO បាន​ដោយ​របៀប​ណា?

ដោយៈ សាវុធ

ភ្នំពេញៈ នៅពេល​ក្រុមហ៊ុន​មួយ​បោះផ្សាយ​លក់​ភាគហ៊ុន វិនិយោគិន​អាច​ចុះឈ្មោះ​ទិញ​ភាគហ៊ុន​នោះបាន នៅក្នុង​ពីរ​ដំណាក់កាល នៃ​ការបោះ​ផ្សាយ​មូល​ប​ត្រលក់​ជា​លើកដំបូង (IPO)ជា​ដំណាក់កាល​ប៊ុ​ក​បៀ​ល​ឌី​ង (Book-Building) និង​បរិវិសកម្ម (Subscription)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៊ុ​ក​បៀ​ល​ឌី​ង គឺជា​ដំណើរការ​ស្ទាបស្ទង់​ថ្លៃ​ទីផ្សារ ពី​វិនិយោគិន​សាធារណៈ នៅក្នុង​ទីផ្សារ​ដំបូង។ វិនិយោគិន​អាច​ចូលរួម​កំណត់​ថ្លៃ ដោយ​ដាក់​ថ្លៃ​ទិញ​មួយ​នៅក្នុង​ចន្លោះ​ថ្លៃ​ដែល​ក្រុមហ៊ុន​បានកំណត់ រួមជាមួយ​នឹង​បរិ​មាណនៃ​ភាគហ៊ុន ដែល​វិនិយោគិន​ចង់​បញ្ជា​ទិញ។

នៅក្នុង​ដំណាក់កាល​នេះ វិនិយោគិន​នឹង​តម្រូវឱ្យ​តម្កល់​សាច់ប្រាក់​ចំនួន១០% នៃ​តម្លៃ​សរុប​ដែល​បានដាក់​ស្នើ (ថ្លៃ xបរិមាណ)។ ប៉ុន្មាន​ថ្ងៃក្រោយ ក្រុមហ៊ុន​នឹង​ប្រកាស​ពី​ថ្លៃ​លក់​ភាគហ៊ុន​ពិតប្រាកដ ដែល​ហៅថា​ថ្លៃ “IPO” ជា​ថ្លៃ​ដែល​ទទួលបាន​ដោយ​គណនា​តាម​រូបមន្ត​មធ្យម​ទម្ងន់ នៃ​ថ្លៃ​និង​បរិមាណ​ភាគហ៊ុន​បញ្ជា​ទិញ​របស់​វិនិយោគិន ដែល​ដាក់​ស្នើ​មក​ទាំងអស់។

ជាទូទៅ​ប្រមាណ៧០% នៃ​ភាគហ៊ុន​បោះផ្សាយ​សរុប នឹងធ្វើ​ការបែងចែក​ទៅ​ឲ្យ​អ្នក​ដែល​ទិញ​បាន​ជោគជ័យ ក្នុងដំណាក់កាល​ប៊ុ​ក​បៀ​ល​ឌី​ង (ជា​អ្នក​ដែល​បានដាក់​ស្នើ​ថ្លៃ​ខ្ពស់ជាង​ឬ​ស្មើនឹង​ថ្លៃ​ដែល​បានប្រកាស)។ ឯ៣០%ទៀត​គឺ​ទុក​សម្រាប់​លក់​ក្នុងដំណាក់កាល​បរិវិសក​ម្ម។

អ្នក​ដែល​មិន​ទទួលបាន​ជោគជ័យ ឬ​មិនបាន​ចូលរួម​ទិញ ក្នុងដំណាក់កាល​ប៊ុ​ក​បៀ​ល​ឌី​ង អាច​ចុះឈ្មោះ​ទិញ​ភាគហ៊ុន​ក្នុងដំណាក់កាល​បរិវិសក​ម្ម​បាន ដោយ​ត្រូវ​ទិញ​នៅ​ថ្លៃ IPO ដែល​បានកំណត់​រួច​នៅ​ដំណាក់កាល​ប៊ុ​ក​បៀ​ល​ឌី​ង​តែម្តង។

ក្នុងករណី​ដែល​ការចុះឈ្មោះ​ទិញ ក្នុងដំណាក់កាលនីមួយៗច្រើន លើសពី​បរិមាណ​ភាគហ៊ុន​ត្រៀម​ទុក នោះ​ភាគហ៊ុន​នឹងត្រូវ​បែងចែក​ទៅ​វិនិយោគិនម្នាក់ៗ តាម​សមាមាត្រ​នៃ​បរិមាណ​ដែល​បានស្នើ​ទិញ។

ដើម្បី​ចូលរួម​ក្នុងដំណាក់កាល​ណាមួយ វិនិយោគិន​ត្រូវ​ទៅកាន់​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូល​ប​ត្រ ដែល​ពាក់ព័ន្ធ​ដើម្បី​ប្រឹក្សា​យោបល់ និង​បំពេញ​ឯកសារ​រដ្ឋបាល​នានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here