ផ្សារហ៊ុននៅតំបន់អាសុីបានបន្តធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានបន្តធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃសុក្រនេះ ​ស្របតាមនិន្នាការរបស់ផ្សារហ៊ុនយក្ស Wall Street បន្ទាប់ពីការប្រកាសពន្ធរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើឱ្យទីផ្សារពិភពលោកមានការភ្ញាក់ផ្អើល។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​បានធ្លាក់ថ្លៃចុះចំនួន០,៦ភាគរយ គិតត្រឹមម៉ោង១១:០៩នាទីព្រឹក។

ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះចំនួន៣,៤៥ភាគរយ ខណៈពេលដែលផ្សារហ៊ុន Topix បានធ្លាក់ថ្លៃចុះចំនួន៤,៤១ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុង សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 និងសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite របស់ប្រទេសចិនបានផ្អាកការជួញដូរ ដោយសារថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យ Qingming។

ចំណែកឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ២,២៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,៥៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here