អាជីវកម្មដីឡូត៍នៅតែមានសក្ដានុពលក្នុងការវិនិយោគ ទោះកម្ពុជាស្ថិតក្នុងវិបត្តិ

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ នៅក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ការអភិវឌ្ឍដីឡូត៍នៅក្នុងប្រទេសកម្ពុជា បានពង្រីកខ្លួនកាន់តែធំ នៅរីកសាយទៅកាន់បណ្ដាខេត្តនានាទូទាំងប្រទេស មិនថាតំបន់សមុទ្រ ទំនាបឬខ្ពស់រាប ខណៈតាមអ្នកជំនាញ និងវាយតម្លៃយល់ឃើញថា អាជីវកម្មនេះ នៅតែមានសក្ដានុពលក្នុងការពង្រីក និងវិនិយោគពីវិនិយោគិនដីធ្លីនៅពេលនេះ និងពេលអនាគត។

លោក ម៉ាន់ ចាន់ឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ តាមទូរសព្ទថា លោកនៅតែមើលឃើញថា អាជីវកម្មដីឡូត៍នៅកម្ពុជានៅតែមានឱកាសក្នុងការវិនិយោគ ដោយសារតែមានការទិញលក់ជាហូរហែ បើទោះបីជាកម្ពុជាពេលនេះ កំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចក្ដី ជាក់ស្ដែងតំបន់ណា ដែលមានការពុះដីឡូត៍ច្រើន តែងតែមានអ្នកទៅមើលទីតាំង និងដាក់ទុនជាបន្តបន្ទាប់។

លោកបន្តថា កាលពីមុននៅជាយរាជធានីភ្នំពេញ គេឃើញថាតំបន់បាសិទ្ធ និងភ្នំរាប មានសន្ទុះខ្លាំងខាងដីឡូត៍តែពេលនេះ វាចង្អៀតបន្តិច តែមិនមែនមានន័យអត់ទីផ្សារទេ ដោយសារតែតំបន់នោះអស់ដីសម្រាប់ពុះឡូត៍លក់ ដូច្នេះទីតាំងធ្វើអាជីវកម្មដីឡូត៍បានពង្រីកខ្លួនទៅកាន់ជាយរាជធានីកាន់តែឆ្ងាយបន្តិច ដូចជានៅតាមផ្លូវ៥១ ផ្លូវក្រវ៉ាត់ក្រុងថ្មីជាដើម ឃើញមានសកម្មភាពពុះដីឡូត៍យ៉ាងគគ្រឹកគគ្រេងពីសំណាក់វិនិយោគិនដីធ្លី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កថា ៖«ក្រៅពីនេះគេឃើញមាននៅតាមបណ្ដោយផ្លូវជាតិលេខក៏មានសកម្មភាពពុះដីឡូត៍ផុសផុលដែរ និងមានការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋកម្ពុជា ក្នុងការស្វែងរកដីធ្លីសម្រាប់សង់ផ្ទះនៅពេលអនាគត»។
លោក បន្ថែមថា សម្រាប់អ្នកដែលចង់ពុះដីឡូត៍លក់នៅតែអាចធ្វើទៅបាន ក៏ប៉ុន្តែសូមសិក្សាពីលក្ខខណ្ឌ នៃការបង់ប្រាក់ ដើម្បីសម្រួលដល់អ្នកទិញព្រោះកន្លងមក អ្នកពុះដីឡូត៍ភាគច្រើនគឺផ្ដល់នូវសេវាកម្មបង់រំលោះជាប្រចាំខែ និងលក្ខខណ្ឌបង់ជាដំណាក់កាល។

លោកគឹម សង្គ្រាម អ្នករកទទួលទានដីធ្លីមួយរូប បាននិយាយថា ការទិញដីធ្លីនៅកម្ពុជានៅតំបន់កែប និងកំពត ឃើញថា មានសកម្មភាពល្អប្រសើរ និងមានតម្លៃក្រោមទីផ្សារ ដោយសារតែមានអ្នកត្រូវការភទុន បន្ទាន់សម្រាប់បង្វិល ដូច្នេះពួកគេក៏បង្ខំលក់ដីក្នុងតម្លៃក្រោមទីផ្សារ ធ្វើយ៉ាងណាយកលុយមកដោះស្រាយសិន ក្នុងអំឡុងពេលកំពុងមានវិបត្តិនេះ។

0អាជីវកម្មដីឡូត៍បានសម្រួលដល់អ្នក ដែលមានជីវភាពក្រោមធម្យមក្នុងការទទួលបានដីធ្លី ដើម្បីសាងសង់លំនៅឋានមួយសមរម្យនៅទីតាំង ដែលពួកគេចង់រស់នៅ។ មិនតែប៉ុណ្ណោះអាជីវកម្មនេះ ក៏បានកែប្រែពីតំបន់ ដែលស្ងប់ស្ងាត់ក្លាយជាតំបន់ដែលមានមនុស្សរស់ច្រើន តាមរយៈការអភិវឌ្ឍគម្រោងនានាក្បែរៗតំបន់ដីឡូត៍នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here