អ្នកឧកញ៉ាសួ វីរៈប្រកាសស្វែងរកអ្នកជំនាញច្នៃវត្ថុអនុស្សាវរីយ៍ពីគ្រឿងសមុទ្រ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អ្ន​កឧ​កញ៉ា ​សួ វិរៈ អគ្គនាយកក្រុមហ៊ុនវីរៈ ប៊ុនថាំ អេ

ចប្រេស បានប្រកាសស្វែងរកអ្នកជំនាញ​ កែ​ច្នៃ​​វត្ថុអនុស្សាវរីយពីគ្រឿងសមុទ្រ បង្រៀនដល់សហគមន៍កោះស្ដេច រកចំណូលបន្ថែម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្ន​កឧ​កញ៉ា​ សួ វិរៈ បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា ប្រជាពលរដ្ឋរស់នៅក្នុង​សហគមន៍ ​កោះស្ដេចភាគច្រើន ប្រក​បមុខរបរជាអ្នកនេសាទ មានប្រពន្ធនៅផ្ទះតាំងតែពីដើមមក ដែលប្រពន្ធ ជាអ្នកចាក់មងសម្រាប់ឱ្យប្ដីនេសាទ សល់ពេលក្រៅពីនេះ គឺទំនេរ។

អ្ន​កឧ​កញ៉ា​សួ វិរៈ បញ្ជាក់ថា “ដោយសារភ្ញៀវទេសចរ​ទៅលេងកោះស្ដេចមានចំនួន​កើនឡើង ជារៀងរាល់ថ្ងៃឥឡូវនេះ ផ្លូវបានស្អាតស្ទើតែ១០០%  ខណៈចំនួនភ្ញៀវទេសចរទាំងខ្មែរ និងបរទេសក៏មានការកើនឡើង”។ លោកបន្ថែមថា  “អញ្ចឹងហើយខ្ញុំមានគំនិតមួយ ​ចង់ឱ្យប្រជាពល​រដ្ឋនៅលើកោះស្ដេច គាត់អាចរកចំណូលបានបន្ថែម ហើ​យប្រើធនធាន ដែលគាត់មានហើយ​យកទៅបោះចោល កប់នៅក្នុងសមុទ្រ ឬដុតចោល ឱ្យច្នៃជាចំណូលពួកគាត់វិញ”។

អ្ន​កឧ​កញ៉ា​សួ វិរៈ បានបញ្ជាក់ថា សំបកខ្ចៅ ខ្យង ដែលបោះចោលនៅតាមមាត់ឆ្នេរ មិនមាន​របៀបច្នៃទេ ប្រសិនបើយើងអាចរកអ្នកដែលមានជំនាញ មកបង្រៀនពួកគាត់បាន ដូច្នេះគាត់អាច​រកចំណូលបន្ថែមពីការធ្វើរបស់របរទាំងនោះ។

អ្ន​កឧ​កញ៉ា​សួ វិរៈ បន្ថែមថា“ប្រសិនបើអ្នកដែលគាត់មានជំនាញ អាចមកជួយការងារខ្ញុំបាន ក្នុងនោះយើងថា ជាការស្មគ្រចិត្តក៏បាន តែខ្ញុំមានចរចារជាក់ស្ដែងថា តើគាត់អាចយកជាប្រាក់​រយៈពេលប៉ុន្មានខែ ដើម្បីបង្រៀនប្រ​ជាពលរដ្ឋប៉ុន្មានខែ ដើម្បីឱ្យប្រជាពលរដ្ឋមាសត្ថភាពចេះ​ធ្វើរបស់របរផ្សេងៗ ដើម្បីលក់ទៅឱ្យភ្ញៀវទេសចរ”។

បើតាមអ្ន​កឧ​កញ៉ា​សួ វិរៈ មានរូបមន្តពីរទី១ គឺឱ្យប្រជាពលរដ្ឋលក់នៅផ្ទះរបស់គាត់ ក៏បាន​នៅពេល​ដែល​ប្រជាពលរដ្ឋ ធ្វើនៅឯផ្ទះរបស់គាត់ ជាផលិតផលថ្មីមួយដែលឱ្យភ្ញៀវទេសចរ ទៅ​មើលរបៀប​ធ្វើវត្ថុអនុស្សាវវីយ៍ និងទី២ ប្រសិនបើ​គាត់​មិន​អាចលក់បានទេ គឺក្រុមហ៊ុនវីរៈ ប៊ុនថាំ ធានា​ទិញទាំ​ង​អស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here