អ្នកជំនាញ​និយាយថា​តម្រូវការ​លំនៅឋាន​នឹង​ស្ទុះ​ងើបឡើង​វិញ​ក្រោយ​ចប់​កូ​វីដ១៩

ដោយៈ​លក្ខិណា

ភ្នំពេញៈ នៅក្នុង​វិបត្តិ​កូ​វីដ១៩ បានធ្វើឱ្យ​តម្រូវ​ការទិញ លក់​អចលនទ្រព្យ​ក្នុងនោះ​តម្រូវការ​លំនៅឋាន​ទាំង​បុរី និង​ខុន​ដូ មានការ​ថមថយ​ចុះ តែ​នៅពេល​មាន​ដំនឹង​ពី​វ៉ាក់សាំង​ប្រឆាំងនឹង​កូ​វីដ១៩ អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា បាន​រំពឹងថា​តម្រូវការ​លំនៅឋាន​ទាំង​ផ្ទះ​ជាប់​ដី ក្នុង​បុរី និង​ខុន​ដូ​ជាដើម នឹងមាន​កំណើន​ឡើងវិញ។

លោក​ឌឹ​ត ច​ណ្ណា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី​រៀល​ធី បាន​មានប្រសាសន៍ថា នៅពេល​មាន​វ៉ាក់សាំង ចាក់​ជូន​ពលរដ្ឋ​អស់ហើយ​ការវិនិយោគ សកម្មភាព​សេដ្ឋកិច្ច​នឹង​ល្អប្រសើរ​ឡើងវិញ។ នៅពេលនោះ ជីវភាព​ពលរដ្ឋ​ក៏​ងើប​ឡើងវិញ ពេលនោះ តម្រូវការ​អចលនទ្រព្យ​ក៏​ងើប​ឡើងវិញ​ផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “នៅពេល​កម្រិតជីវភាព​ល្អប្រសើរ​នោះ តម្រូវការ​លំនៅឋាន​មិន​ថា​បុរី ផ្ទះល្វែង​វី​លា និង​ខុន​ដូ នឹង​ងើប​ឡើងវិញ​នៅពេល​ចប់​កូ​វីដ១៩ ហើយ​ពេលនោះ​ការវិនិយោគ​លើ​លំនៅឋាន​បុរី​និង​ខុន​ដូ ក៏​នឹង​ងើប​ឡើងវិញ​ដូចគ្នា​ផងដែរ” ។

លោកស្រី​អាន សុធី​តា អគ្គនាយិកា​ក្រុមហ៊ុន​ CBRE បាន​និយាយ​កន្លងមក​ថា នៅពេល​កូ​វីដ១៩ ផ្ទុះឡើង​នៅលើ​ពិភពលោក ឃើញថា​តម្រូវការ​ទាំង​ជួល និង​លក់​ខុន​ដូ​នៅ​កម្ពុជា បាន​ធ្លាក់ចុះ​ហើយ​ក៏បាន​បង្វែរ​និន្នាការ ពី​ជនបរទេស​ស្នាក់នៅ​ក្នុង​ខុន​ដូ មកជា​ជនជាតិខ្មែរ​ជា​អ្នកស្នាក់នៅ​ខុន​ដូ និង​ទិញ​ខុន​ដូ​វិញ ។

ជាមួយគ្នានេះ​លោ​ករិន ចន្ទ​រឹទ្ធ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ភ្នាក់ងារ​លក់​អចលនទ្រព្យ​មួយ​នៅ​កម្ពុជា​ក៏បាន​និយាយ​ផងដែរ​ថា អ្នកទិញ​គម្រោង​ខុន​ដូ​នៅ​កម្ពុជា ក្នុង​វិបត្តិ​កូ​វីដ១៩ឃើញថា ភាគច្រើន​ជា​ជនជាតិខ្មែរ​ទៅវិញ ខុសពី​មុន​ដែល​សំបូរ​ទៅដោយ​ជនបរទេស​ជា​អ្នកទិញ។

លោក​បន្តថា “ទោះ​ក្នុងស្ថានភាព​បែបនេះ​ក្ដី ការទិញ​លក់​ខុន​ដូ​នៅក្នុង​ប្រទេស​កម្ពុជា​ឃើញថា នៅតែមាន​សកម្មភាព តែ​វា​មិនមាន​សកម្មភាព​ខ្លាំង ដូច​ពីមុន​ពេល​កូ​វី១៩នោះទេ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here