ដោយៈ និស្ស័យ
ភ្នំពេញៈ ការវិនិយោគលើគ្រីបតូរយៈពេលវែង និងរយៈពេលខ្លី ទាំងពីរយ៉ាងនេះ សុទ្ឋតែមានគុណសម្បត្តិ និងហានិភ័យរៀងៗខ្លួន វាអាស្រ័យលើគោលដៅហិរញ្ញវត្ថុរបស់អ្នក ការចេះកាត់បន្ថយចំពោះហានិភ័យ និងចំណេះដឹងទីផ្សារ។
ការវិនិយោគគ្រីបតូរយៈពេលវែង (HODLing)
គុណសម្បត្តិ
លុយឌីជីថល ឬគ្រីបតូ មានសក្ដានុពលសម្រាប់ការកើនឡើងដ៏ខ្ពស់តាមពេលវេលា អាស្រ័យលើស្ថានភាពនយោបាយ សេដ្ឋកិច្ច អត្រាការប្រាក់ និងអាស្រ័យលើសុខភាព ប្រភេទគ្រីបតូនិមួយៗផងដែរ(ឧ. Bitcoin, Ethereum)។
លើសពីនេះ ភាពតានតឹងពីការប្រែប្រួលទីផ្សារប្រចាំថ្ងៃ ក៏ជះឥទ្ឋិ
ពលដល់តម្លៃ និងការប្រែប្រួលរបស់វាផងដែរ។
- អ្នកវិនិយោគអាចទាញយកអត្ថប្រយោជន៍ ពីការអនុម័តរយៈពេលវែងនៃបច្ចេកវិទ្យា blockchain ដូចជា ការដាក់ចេញនូវកម្មវិធីថ្មីៗរបស់គ្រីបតូនិមួយៗ។
- តម្លៃនៃការជួញដូរទាបឬខ្ពស់ បើប្រៀបធៀបទៅនឹងការជួញដូរញឹកញាប់ អាស្រ័យលើការសម្រេចចិត្តរបស់វិនិយោគិន។
គុណវិបត្តិ
- វដ្ដទីផ្សាររបស់គ្រីបតូ អាចចំណាយពេលរាប់ឆ្នាំ ដើម្បីស្តារឡើងវិញ ពីការធ្លាក់ចុះតម្លៃដែលឥតបានព្រៀងទុក ឬការលេងហ្គេមរបស់ម្ចាស់គ្រីបតូនិមួយៗ។
- ការវិនិយោគលើគ្រីបតូ អាចមាន គ្មានប្រាក់ចំណេញរហ័ស ដែលទាមទារឲ្យអ្នកវិនិយោគទាមទារការអត់ធ្មត់ខ្ពស់។
- លើសពីនេះ អ្នកវិនិយោគក៏អាចជួបហានិភ័យ នៃការកាន់កាប់ទ្រព្យសម្បត្តិ(ប្រភេទគ្រីបតូ) ដែលអាចនឹងត្រូវបានបោះបង់ចោលនៅពេលណាមួយផងដែរ។
ការជួញដូរគ្រីបតូរយៈពេលខ្លី
គុណសម្បត្តិ
- ការវិនិយោគរយៈពេលខ្លី អ្នកទិញអាចមានឱកាសចំណេញរហ័ស និងមិនរងហានិភ័យខ្ពស់។
- អ្នកវិនិយោគអាចទាញយកអត្ថប្រយោជន៍ ពីការប្រែប្រួលទីផ្សារភ្លាមៗ ប្រសិនជាមិនលោភលន់ខ្លាំង។
- អ្នកវិនិយោគក៏អាចមានភាពបត់បែនកាន់តែច្រើន ក្នុងការផ្លាស់ប្តូររវាងទ្រព្យសកម្មគ្រីបតូផងដែរ។
គុណវិបត្តិ
- អ្នកវិនិយោគគ្រីបតូរយៈពេលខ្លី ក៏មានហានិភ័យខ្ពស់ដោយសារការប្រែប្រួលតម្លៃលឿន។
- ដើម្បីបញ្ចៀសហានិភ័យបានច្រើន អ្នកវិនិយោគត្រូវចំណាយពេលវេលា ជំនាញ និងចំណេះដឹងការវិភាគបច្ចេកទេស។
- ជាមួយគ្នានេះ អ្នកវិនិយោគក៏ត្រូវចំណាយថ្លៃជួញដូរ និងបង់ពន្ធអាចស៊ីជាប្រាក់ចំណេញ។
តើការវិនិយោគរយៈពេលខ្លី និងរយៈពេលវែងមួយណាល្អជាង?
- ប្រសិនបើអ្នកជឿជាក់លើអនាគតរបស់គ្រីបតូ ហើយចង់បានកំណើនអកម្ម សូមបន្តរយៈពេលវែង។
- ប្រសិនបើអ្នកចូលចិត្តការជួញដូរសកម្ម មានបទពិសោធន៍ និងអាចគ្រប់គ្រងហានិភ័យ រយៈពេលខ្លីអាចដំណើរការបាន។
- វិនិយោគិនខ្លះរួមបញ្ចូលគ្នាទាំងពីរ ដោយកាន់កាប់ទ្រព្យសកម្មរយៈពេលវែង ខណៈពេលដែលការជួញដូរ ក័៏មានឱកាសរយៈពេលខ្លីក៏ជាជម្រើសប្រសើរមួយផងដែរ៕