ក្រុមហ៊ុន​ម៉ាឡេស៊ី​និង​កម្ពុជា​ច្របាច់​បញ្ចូល​គ្នា ដើម្បី​ជំរុញ​ប្រព័ន្ធ​ទូទាត់​ប្រាក់អេ​ឡិច​ត្រូ​និ​ច​នៅ​កម្ពុជា

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន SmartLuy PLC ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Axiata Group Bhd បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ប្រព័ន្ធ Pi Pay PLC បន្ទាប់ពី​ក្រុមហ៊ុន​ជាតិ​នៃ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បានអនុម័ត​ការធ្វើសមាហរណកម្ម​នេះ។

ក្រុមហ៊ុន​ផ្តល់​បណ្តាញ​ទូរគមនាគមន៍​ចល័ត Axiata Group បានឱ្យដឹង​នៅក្នុង​សេចក្តីជូនដំណឹង​មួយ នៅ​ផ្សារ​ហ៊ុន Bursa Malaysia អំពី​ការដាក់​ពាក្យសុំ​ច្រ​ដាច់​បញ្ចូល​គ្នា ដែល​ទទួលបាន​ជោគជ័យ ពី​ក្រុមហ៊ុន​ជាតិ​នៃ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា កាលពី​ម្សិលមិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីប្រកាស​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា “ការច្របាច់បញ្ចូលគ្នារ​បស់​ក្រុមហ៊ុន SmartLuy នឹង​មិនមាន​ផលប៉ះពាល់​ទៅលើ​ប្រាក់ចំណូល ឬ​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​ក្រុមហ៊ុន Axiata Groupសម្រាប់​ឆ្នាំ​ហិរញ្ញវត្ថុ ដែល​បញ្ចប់​នៅ​ថ្ងៃទី៣១ ខែធ្នូ​ឆ្នាំ ២០២០ នោះទេ។ក្រុមហ៊ុន Axiata Group បានឱ្យដឹងថា “ការវិនិយោគ​របស់​ក្រុមហ៊ុន SmartLuy ប្រមាណ២លាន​ដុល្លារ​អាមេរិក (ប្រហែល ៨.៥៣ លាន​រីង​ហ្គី​ដ)។

ក្រុមហ៊ុន Axiata Group បាន​បន្តថា ក្រុមហ៊ុន SmartLuy គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​ដែល​កាន់កាប់ តាមរយៈ​ក្រុមហ៊ុន Smart Axiata Co Ltd និង​ក្រុមហ៊ុន​Axiata (Cambodia) Holdings Ltd ។

ក្រុមហ៊ុន​បាន​អះអាងថា Pi Pay គឺជា​កម្មវិធី​ទូទាត់​ប្រាក់​អេឡិចត្រូនិក ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា។

នៅ​ប្រទេស​ម៉ាឡេស៊ី សព្វថ្ងៃ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Axiata Group បាន​កើនឡើង​មួយ​សេន​ឬ០,២៩ ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here