តម្លៃអចលនទ្រព្យនៅកម្ពុជានៅកម្រិតទាបនៅឡើយ បើធៀបនឹងប្រទេសដ៏ទៃទៀតក្នុងតំបន់

ដោយ៖ សាវុធ

ភ្នំពេញ៖ តម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជាស្ថិតនៅក្នុងកម្រិទាបនៅឡើយ បើធៀបជាមួយប្រទេសអាស៊ី ដែលមានការអភិវឌ្ឍ។ នេះបើយោងតាមការសិក្សារបស់គេហទំព័រ Global Property Guides ចេញផ្សាយកាលពីថ្មីៗនេះ។

យោងតាមទិន្នន័យ Global Property Guides បានឱ្យដឹងថា តម្លៃដីធ្លីជាមធ្យមនៅក្នុងទីក្រុងនៅកម្ពុជា មានតម្លៃប្រមាណចាប់ពី ២៩០០ ដុល្លារឡើងទៅក្នុងមួយម៉ែត្រការ៉េ។ អ្នកជំនាញផ្នែកអចលនទ្រព្យក្នុងស្រុក ក៏បានឱ្យដឹងថា ទីផ្សារនៅរាជធានីភ្នំពេញនាពេលថ្មីៗនេះមានភាពនឹងថ្កល់ ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងទីក្រុង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកទីផ្សារដីធ្លីនៅក្នុងបណ្តារប្រទេសនៅតំបន់អាស៊ីដែលមានការអភិវឌ្ឍដូចជា ប្រទេសថៃមានតម្លៃ ៣៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឥណ្ឌាមានតម្លៃ ១០៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ចិនមានតម្លៃ ១១.៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ សិង្ហបុរីមានតម្លៃ១៣.៧០០ដុល្លារមេរិកក្នុងមួយម៉ែត្រការ៉េ និងហុងកុងមានតម្លៃ ២៨.៥០០ដុល្លារមេរិកក្នុងមួយម៉ែត្រការ៉េ។

លោកស្រីអាន សុធីតា នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia  បានមានប្រសាសន៍កាលថ្មីៗនេះថា រហូតដល់ឆ្នាំ២០២១ខាងមុខនេះ តម្លៃអចលនវត្ថុនៅក្នុងរាជធានីភ្នំពេញ ដែលរួមមានតម្លៃដីធ្លី និងសំណង់លំនៅដ្ឋាននានា នៅតែបន្តរក្សាបាននូវលំនឹងដូចឆ្នាំ២០២០ដដែល។

លោកស្រីបានបញ្ជាក់ថា “ទាំងតម្លៃដី ទាំងតម្លៃអចលនវត្ថុផ្សេងៗដូចជា សំណង់លំនៅដ្ឋាន ខុនដូជាដើម គឺអាចបន្តបានស្ថានភាពដូចបច្ចុប្បន្នដដែល លើកលែងតែម្ចាស់អចលវត្ថុមួយចំនួនតូច ដែលមានបញ្ហាចរន្តសាច់ប្រាក់បន្ទាន់ ពួកគាត់អាចនឹងបង្ខំចិត្តប្រកាសលក់ក្នុងតម្លៃមួយទាបជាងទីផ្សារតែប៉ុណ្ណោះ”។

លោកស្រីអាន សុធីតា បានបន្តថា នៅក្នុងរាជធានីភ្នំពេញ បើនិយាយពីតម្រូវការនៃការប្រើប្រាស់ដីសម្រាប់អភិវឌ្ឍន៍ គម្រោងផ្សេងៗគឺនៅតែបន្តមាន ប៉ុន្តែចំពោះផ្ទៃដីដែលទំនេរហាក់មិនមានច្រើននោះទេ ដែលជាហេតុជំរុញឱ្យតម្លៃដីឡើងថ្លៃជារៀងរាល់ឆ្នាំ លើកលែងតែក្នុងអំឡុងឆ្នាំ២០២០នេះ ដោយសារតែបញ្ហានៃជំងឺឆ្លង ដែលកំពុងរាតត្បាតជាសាកល ទើបធ្វើឱ្យតម្លៃនៅលើទីផ្សាររួមស្ថិតនៅក្នុងសភាពទ្រឹង ប៉ុន្តែមិនធ្លាក់ចុះនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here