ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីក្រុមហ៊ុនប្រេងរដ្ឋអារ៉ាប៊ីសាអូឌីតបានប្រកាសដំឡើងតម្លៃប្រេងសម្រាប់លក់នៅខែមីនាខាងមុខ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៤សេន ឬ០,១៩% ដល់៧៤,៧៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0148 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង១៨សេន ឬ០,២៥% ដល់៧១,២១ដុល្លារក្នុងមួយបារ៉ែល។
ក្រុមហ៊ុននាំចេញប្រេងឈានមុខគេរបស់ពិភពលោក Saudi Aramco បានប្រកាសកាលពីថ្ងៃពុធម្សិលមិញថា ខ្លួននឹងដំឡើងតម្លៃប្រេង ដែលនាំចេញទៅកាន់បណ្តាប្រទេសនៅតំបន់អាស៊ីក្នុងខែមីនាខាងមុខ ស្របពេលមានការកើនឡើងនៃតម្រូវការពីប្រទេសចិន និងឥណ្ឌា ដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានរំខានដល់ការផ្គត់ផ្គង់របស់រុស្ស៊ី។
កាលពីខែមករា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីយ៉ាងចាស់ដៃលើការនាំចេញប្រេងរបស់រុស្ស៊ី ដោយកំណត់គោលដៅទៅលើនាវាជាច្រើនគ្រឿង ដែលបានដឹកជញ្ជូនប្រេងពីប្រទេសរុស្សុី៕