ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទីភ្នាក់ងារសារពត៌មាន CNBC របស់សហរដ្ឋអាមេរិក បានរាយការណ៍ឱ្យដឹងមកថា តម្លៃហាងឆេងរូបិយបណ្ណគ្រីបតូ (Cryptpcurrency) បានធ្លាក់ថ្លៃចុះយ៉ាងគំហុកនៅក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ។
តួយ៉ាង តម្លៃកាក់គ្រីបតូ Bitcoin បានធ្លាក់ចុះ៦,៩៦ភាគរយ ដោយជួញដូរក្នុងតម្លៃ៩៤.១៤៥ដុល្លារអាមេរិកក្នុងមួយកាក់គិតត្រឹមម៉ោង១០:៥១នាទីព្រឹក ខណៈតម្លៃកាក់គ្រីបតូ ETHER បានដាំក្បាលចុះ១៩,៧៥ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន២៥៣៨,៤៧ដុល្លារអាមេរិកក្នុងមួយកាក់។
ស្របពេលជាមួយគ្នានោះ តម្លៃកាក់គ្រីបតូ SOLANA បានដាំក្បាលចុះ៨,៣៥ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន១៩៩,៧៩ដុល្លារក្នុងមួយកាក់ ខណៈតម្លៃកាក់គ្រីបតូ DOGECOIN បានដាំក្បាលចុះ២៣,៩៨ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន០,២៤ដុល្លារអាមេរិកក្នុងមួយកាក់។
តម្លៃកាក់គ្រីបតូ XRP បានដាំក្បាលចុះ២៣,១៣ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន២,២៤ដុល្លារអាមេរិកក្នុងមួយកាក់ ខណៈតម្លៃកាក់គ្រីបតូ USDC បានងើបឡើង០,០៤ភាគរយ ដោយជួញដូរក្នុងតម្លៃជាង១ដុល្លារអាមេរិកក្នុងមួយកាក់។
ចំណែក តម្លៃកាក់គ្រីបតូ Cardona បានដាំក្បាលចុះ២៧,០៦ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន០,៦៦ដុល្លារអាមេរិកក្នុងមួយកាក់ ខណៈតម្លៃកាក់គ្រីបតូ Polkadot (DOT) បានដាំក្បាលចុះ២៧,៣២ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន៤,៣៧ដុល្លារអាមេរិកក្នុងមួយកាក់៕