តើហាងឆេងតម្លៃគ្រីបតូនៅលើទីផ្សារអន្តរជាតិនៅថ្ងៃសុក្រនេះមានស្ថានភាពដូចម្តេច?

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទីភ្នាក់ងារសារពត៌មាន CNBC របស់សហរដ្ឋអាមេរិក បានរាយការណ៍ឱ្យដឹងថា តម្លៃហាងឆេងរូបិយបណ្ណគ្រីបតូ (Cryptpcurrency) បានប្រឈមមុខនឹងភាពមិនច្បាស់លាស់ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ។

តួយ៉ាង តម្លៃកាក់គ្រីបតូ Bitcoin បានកើនឡើង០,១៩ភាគរយ ដោយជួញដូរក្នុងតម្លៃ១០៤.៣៧២ដុល្លារអាមេរិកក្នុងមួយកាក់គិតត្រឹមម៉ោង១០:៥១នាទីព្រឹក ខណៈតម្លៃកាក់គ្រីបតូ ETHER បានកើនឡើង៣ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន៣២៣៤,៥៦ដុល្លារអាមេរិកក្នុងមួយកាក់។

ស្របពេលជាមួយគ្នានោះ តម្លៃកាក់គ្រីបតូ SOLANA បានកើនឡើង០,៦៦ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន២៣៦,១៩ដុល្លារក្នុងមួយកាក់ ខណៈតម្លៃកាក់គ្រីបតូ DOGECOIN បានស្ថិតនៅទ្រឹង ដោយជួញដូរក្នុងតម្លៃចំនួន០,៣៣ដុល្លារអាមេរិកក្នុងមួយកាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃកាក់គ្រីបតូ XRP បានស្ថិតនៅទ្រឹង ដោយជួញដូរក្នុងតម្លៃចំនួន៣,០៩ដុល្លារអាមេរិកក្នុងមួយកាក់ ខណៈតម្លៃកាក់គ្រីបតូ USDC បានធ្លាក់ចុះ០,០១ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន០,៩៩ដុល្លារអាមេរិកក្នុងមួយកាក់។

ចំណែក តម្លៃកាក់គ្រីបតូ Cardona បានស្ថិតនៅទ្រឹង ដោយជួញដូរក្នុងតម្លៃចំនួន០,៩៤ដុល្លារអាមេរិកក្នុងមួយកាក់ ខណៈតម្លៃកាក់គ្រីបតូ Polkadot (DOT) បានកើនឡើង៤,៥១ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន៦,០៦ដុល្លារអាមេរិកក្នុងមួយកាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here