ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទីភ្នាក់ងារសារពត៌មាន CNBC របស់សហរដ្ឋអាមេរិក បានរាយការណ៍ឱ្យដឹងថា តម្លៃហាងឆេងរូបិយបណ្ណគ្រីបតូ (Cryptpcurrency) បានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
តួយ៉ាង តម្លៃកាក់គ្រីបតូ Bitcoin បានកើនឡើង៣,៣២ភាគរយ ដោយជួញដូរក្នុងតម្លៃ១០៥.១១៧ដុល្លារអាមេរិកក្នុងមួយកាក់គិតត្រឹមម៉ោង១០:៥១នាទីព្រឹក ខណៈតម្លៃកាក់គ្រីបតូ ETHER បានកើនឡើង១,៨៦ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន៣១៧៧,៦៥ដុល្លារអាមេរិកក្នុងមួយកាក់។
ស្របពេលជាមួយគ្នានោះ តម្លៃកាក់គ្រីបតូ SOLANA បានកើនឡើង៤,៥៤ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន២៣៩,៧៩ដុល្លារក្នុងមួយកាក់ ខណៈតម្លៃកាក់គ្រីបតូ DOGECOIN បានកើនឡើង២,៩៦ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន០,៣៣ដុល្លារអាមេរិកក្នុងមួយកាក់។
តម្លៃកាក់គ្រីបតូ XRP បានងើបឡើង០,៦៩ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន៣,១២ដុល្លារអាមេរិកក្នុងមួយកាក់ ខណៈតម្លៃកាក់គ្រីបតូ USDC បានងើបឡើង០,០១ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន១ដុល្លារអាមេរិកក្នុងមួយកាក់។
ចំណែក តម្លៃកាក់គ្រីបតូ Cardona បានកើនឡើង៤,៥ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន០,៩៧ដុល្លារអាមេរិកក្នុងមួយកាក់ ខណៈតម្លៃកាក់គ្រីបតូ Polkadot (DOT) បានកើនឡើង៣,១៦ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន៥,៩៣ដុល្លារអាមេរិកក្នុងមួយកាក់៕