តើហាងឆេងតម្លៃគ្រីបតូនៅលើទីផ្សារអន្តរជាតិនៅថ្ងៃពុធនេះមានស្ថានភាពដូចម្តេច?

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទីភ្នាក់ងារសារពត៌មាន CNBC របស់សហរដ្ឋអាមេរិក បានរាយការណ៍ឱ្យដឹងថា តម្លៃហាងឆេងរូបិយបណ្ណគ្រីបតូ (Cryptpcurrency) បានប្រឈមមុខនឹងភាពមិនច្បាស់លាស់ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ។

តួយ៉ាង តម្លៃកាក់គ្រីបតូ Bitcoin បានកើនឡើង១,១ភាគរយ ដោយជួញដូរក្នុងតម្លៃ១០១.៩៥៧ដុល្លារអាមេរិកក្នុងមួយកាក់គិតត្រឹមម៉ោង១០:៥នាទីព្រឹក ខណៈតម្លៃកាក់គ្រីបតូ ETHER បានកើនឡើង០,១៧ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន៣១២៥,៩៧ដុល្លារអាមេរិកក្នុងមួយកាក់។

ស្របពេលជាមួយគ្នានោះ តម្លៃកាក់គ្រីបតូ SOLANA បានធ្លាក់ចុះ០,៤៩ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន២៣១,៣៧ដុល្លារក្នុងមួយកាក់ ខណៈតម្លៃកាក់គ្រីបតូ DOGECOIN បានស្ថិតក្នុងសភាពទ្រឹង ដោយជួញដូរក្នុងតម្លៃចំនួន០,៣៣ដុល្លារអាមេរិកក្នុងមួយកាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃកាក់គ្រីបតូ XRP បានកើនឡើង៣,៦៧ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន៣,០៨ដុល្លារអាមេរិកក្នុងមួយកាក់ ខណៈតម្លៃកាក់គ្រីបតូ USDC បានធ្លាក់ចុះ០,០១ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន០,៩៩ដុល្លារអាមេរិកក្នុងមួយកាក់។

ចំណែក តម្លៃកាក់គ្រីបតូ Cardona បានកើនឡើង១,៣៨ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន០,៩៤ដុល្លារអាមេរិកក្នុងមួយកាក់ ខណៈតម្លៃកាក់គ្រីបតូ Polkadot (DOT) បានធ្លាក់ចុះ១,៨៥ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន៥,៧៧ដុល្លារអាមេរិកក្នុងមួយកាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here