តើហាងឆេងតម្លៃគ្រីបតូនៅលើទីផ្សារអន្តរជាតិនៅថ្ងៃច័ន្ទនេះមានសភាពដូចម្តេច?

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទីភ្នាក់ងារសារពត៌មាន CNBC បានរាយការណ៍ឱ្យដឹងថា តម្លៃហាងឆេងរូបិយបណ្ណគ្រីបតូ (Cryptpcurrency) បានធ្លាក់ថ្លៃចុះក្នុងការជួញដូរ នៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ។

តួយ៉ាង តម្លៃកាក់គ្រីបតូ Bitcoin បានធ្លាក់ចុះ៣,៥៣ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួនប្រមាណ១០១.៣២៧ដុល្លារអាមេរិកក្នុងមួយកាក់គិតត្រឹមម៉ោង១០:៥៣នាទីព្រឹក ខណៈតម្លៃកាក់គ្រីបតូ ETHER បានធ្លាក់ចុះ៤,៩១ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន៣១៧៨,៨៧ដុល្លារអាមេរិកក្នុងមួយកាក់។

ស្របពេលជាមួយគ្នានោះ តម្លៃកាក់គ្រីបតូ   SOLANA បានធ្លាក់ចុះ៨,៨ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន២៣៥,៤៤ដុល្លារក្នុងមួយកាក់ ខណៈតម្លៃកាក់គ្រីបតូ DOGECOIN បានធ្លាក់ចុះ៧,៩៩ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន០,៣៣ដុល្លារអាមេរិកក្នុងមួយកាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃកាក់គ្រីបតូ XRP បានធ្លាក់ចុះ៣,៩៣ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន៣ដុល្លារអាមេរិកក្នុងមួយកាក់ ខណៈតម្លៃកាក់គ្រីបតូ USDC បានស្ថិតក្នុងសភាពទ្រឹង ដោយជួញដូរក្នុងតម្លៃចំនួន១ដុល្លារអាមេរិកក្នុងមួយកាក់។

ចំណែក តម្លៃកាក់គ្រីបតូ Cardona បានធ្លាក់ចុះ៥,៩៨ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន០,៩៣ដុល្លារអាមេរិកក្នុងមួយកាក់ ខណៈតម្លៃកាក់គ្រីបតូ Polkadot (DOT) បានធ្លាក់ចុះ៦,៣២ភាគរយ ដោយជួញដូរក្នុងតម្លៃចំនួន៥,៩៧ដុល្លារអាមេរិកក្នុងមួយកាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here