តើ​កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​មាន​កំនើន​ជា​មធ្យម៧ភាគរយ​ក្នុង​មួយឆ្នាំ​សម្រាប់រយៈពេល១០ឆ្នាំ​ខាងមុខ

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា តម្លៃ​ដីធ្លី​នៅ​កម្ពុជា​បាន​កើនឡើង២២៥ភាគរយ ក្នុង​រយៈពេល​មួយ១០ឆ្នាំ​កន្លងមកនេះ និង​បន្ត​កើនឡើង៧ភាគរយ​ជា​មធ្យម​ក្នុង​មួយឆ្នាំ​បន្ថែមទៀត សម្រាប់​រយៈពេល​មួយ​ទសវត្សរ៍​ខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នកនាង​អាន សុធី​តា​បាន​មានប្រសាសន៍ ក្នុង​កិច្ចសម្ភាសន៍​ពិសេស​កាលពីពេលថ្មីៗនេះ​ថា តម្លៃ​ដីធ្លី​នៅ​កម្ពុជា​នឹង​បន្ត​កើនឡើង​បន្ថែមទៀត ដែល​យើង​អាច​ព្យាករណ៍​ថា កំនើន​តម្លៃ​ដីធ្លី​នឹង​កើន៧ភាគរយ​ក្នុង​មួយឆ្នាំ​សម្រាប់​មួយ​ទសវត្សរ៍​ខាងមុខ ប៉ុ​ន្ត​មិនមែន​មានន័យថា​តម្លៃ​ដីធ្លី​នឹង​កើនឡើង​ថេរ៧ភាគរយ​នោះទេ គឺ​ឆ្នាំ​ខ្លះ​អាច​តិចជាង​នេះ និង​ឆ្នាំ​ខ្លះ​អាច​ច្រើនជាង​នេះ ប៉ុន្តែ​តួលេខ៧ភាគរយ ជា​តួលេខ​ដែល​គិត​ជា​មធ្យម។

អ្នកនា​បន្តថា “ការព្យាករណ៍​បែបនេះ ដោយ​យើង​ឈរលើ​មូលដ្ឋានសំខាន់ៗដូចជា​តម្រូវ​ការទិញ​លក់​ក្នុង​ទីផ្សារ ការសិក្សា​ប្រៀបធៀប​ជាមួយ​ប្រទេស​ថៃ និង​វៀតណាម​ជាដើម ព្រោះ​ប្រទេស​ទាំងនេះ​មាន​ស្ថាន​ភាពស្រដៀងគ្នា​នឹង​កម្ពុជា” ។

អ្នកនាង​អាន សុធី​តា​បាន​បន្ត​ឲ្យ​ដឹងផង​ដែរ​ថា បើ​គិត​រយៈពេល១០ឆ្នាំ​កន្លងមកនេះ តម្លៃ​ដីធ្លី​បាន​កើនឡើង​យ៉ាងខ្លាំង ដោយ​កាលពី​ឆ្នាំ២០០៨តម្លៃ​ដីធ្លី ដែល​ខ្ពស់​ជាងគេ​គឺមាន​តម្លៃ​ជា​មធ្យម២០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ និង​ឆ្នាំ២០២០នេះ​តម្លៃ​ដីធ្លី​អាច​លក់បាន​រហូតដល់១០,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

តាម​ការវិភាគ​របស់​អ្នកជំនាញ​មួយចំនួន​បាន​អះអាង​ឲ្យ​ដឹងថា តម្លៃ​ដីធ្លី​នៅ​កម្ពុជា​កើន​ឡើ​ដោយសារ​កត្តាសំខាន់ៗជាច្រើន ដូចជា កត្តា​សន្តិភាព ស្ថិរភាព​នយោបាយ កំនើនសេដ្ឋកិច្ច ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល និង​កត្តា​ប្រជាសាស្ត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here