តើ​អ្វី​ជា​មូលហេតុ​នៅ​ពីក្រោយ​ធ្លាក់​ថ្លៃ​រូបិយប័ណ្ណ​ដុល្លារ​ខ្លាំង​នៅ​ឆ្នាំ២០២១?

ដោយៈ សុខុម

ភ្នំពេញៈ ពេលនេះ​ប្រាក់​ដុល្លារ​អាមេរិក កំពុងតែ​ធ្លាក់​ថ្លៃ​ខ្លាំង ដែលជា​ការដើរថយក្រោយ ហើយ​សង្កាត់​ពាណិជ្ជកម្ម​អាមេរិក Wall Street មិន​រំពឹងថា ស្ថានភាព​នេះ​នឹង​ប្រែជា​ធូរស្រាល​ក្នុងពេលឆាប់ៗឡើយ។

តើ​មាន​អ្វី​កើតឡើង? នៅពេល​ប្រាក់​ដុល្លារ​បាន​ធ្លាក់​ថ្លៃ​ជិត១២% បើ​ធៀប​ទៅនឹង​រូបិយប័ណ្ណកំពូលៗមួយចំនួន ចាប់តាំងពី​ឡើងដល់​ចំណុចកំពូល​កាលពី​ខែមីនា។ កាលពី​សប្តាហ៍​មុន ប្រាក់​ដុល្លារ​បាន​ធ្លាក់​ថ្លៃ​មកដល់​កម្រិត​ទាប​បំផុត ចាប់​តាំង​ខែមេសា ឆ្នាំ២០១៨ ។ លើកចុងក្រោយ​នេះ​គឺ​ពិតជា​ធ្ងន់ធ្ងរ​ខ្លាំង ប្រៀបបាន​ទៅនឹង​ស្ថានភាព​ក្នុង​ឆ្នាំ២០១៧ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុម​អ្នកជំនាញ​ពន្យល់ថា ការធ្លាក់​ថ្លៃ​នេះ​អាច​បណ្ដាលមកពី​កត្តា​មួយចំនួន ដូចខាងក្រោម៖

  • ការ​ជឿជាក់ថា​សេដ្ឋកិច្ចពិភពលោក​រើប​ឡើងៈ នៅពេលដែល​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក និង​សេដ្ឋកិច្ចពិភពលោក​ទទួល​បាន​កំណើន​គួរឱ្យ​សាទរ ប្រាក់​ដុល្លារ​ទំនងជា​ធ្លាក់ ថ្លៃ។ ពេលនេះ ទោះបីជា​ករណី​ឆ្លង​វីរុស​កូ​វីដ-១៩ កើនឡើង​នៅក្នុង​ប្រទេស​ជាច្រើន​នៃ​ពិភពលោក​ក្ដី ក៏​បណ្ដា​វិនិយោគិន​មានជំនឿថា វ៉ាក់សាំង​ដែលមាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​នឹង​មកដល់ឆាប់ៗនេះ ដែល​ពួកគេ​ព្យាករណ៍​ថា នឹង​មកដល់​យ៉ាងយូរ​នៅ​ពាក់កណ្ដាល​ឆ្នាំ២០២១ ។
  • គោលនយោបាយ​នៃ​ធនា​ការ​កណ្តាល៖ ធនាគារកណ្ដាល​របស់​អាមេរិក ឬ Federal Reserve បានបង្ហាញ​ជំហរ​ច្បាស់​ហើយ​ថា ខ្លួន​នឹង​រក្សា​អត្រា​ការប្រាក់​ឱ្យនៅ​ទាប ហើយ​បន្ត​បោះពុម្ព​ក្រដាសប្រាក់​បន្ថែម នៅក្នុង​ស្ថានភាព​ដ៏​ចាំបាច់ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​អាមេរិក។

កត្ដា​នេះ​បានធ្វើឱ្យ​មានជំនឿថា សេដ្ឋកិច្ច​កំពុង​ឈានទៅរក​ភាព​ធូរស្រាល។ វា​ក៏​ធ្វើឱ្យ​បណ្ដា​វិនិយោគិន​លើ​ពិភពលោក ស្វែងរក​ប្រាក់ចំណេញ​ផងដែរ ដែល​ធ្វើឱ្យមាន​ផលប៉ះពាល់​ដល់​តម្រូវកា​រ​ប្រាក់​ដុល្លារ នៅពេល​មានការ​ផ្គត់ផ្គង់​ខ្ពស់។

  • រដ្ឋការ​របស់លោក បៃ​ឌិន ជិត​ចូលកាន់​អំណាច

យោងតាម​លោក ម៉ាក ហែ​ហ្វេ​ឡេ (Mark Haefele) ប្រធាន​ផ្នែក​វិនិយោគ​នៃ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ពិភពលោក UBS Global Wealth Management បានឱ្យដឹងថា ពន្ធដារ​បានរួម​ចំណែក ធ្វើឱ្យ​ប្រាក់​ដុល្លារ​ឡើងថ្លៃ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ ពន្ធ​លើ​ទំនិញ​នាំ​ចេញពី​បរទេស ដូចជា ប្រទេស​ចិន​ជាដើម បាន​បង្ក​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ។

ជម្លោះ​ជាមួយ​ប្រទេស​ដូច​ចិន ជាដើម ប្រធានាធិបតី​អាមេរិក ដែល​ទើប​ជាប់ឆ្នោត ចូ បៃ​ឌិ​ត (Joe Biden) ត្រូវបាន​គេ​រំពឹងថា នឹង​ប្រើ​យុទ្ធសាស្ត្រផ្សេងៗពីរ​នេះ ដើម្បី​ទប់ទល់​ជាមួយ​ចិន។ ហើយ​នោះ​ជា​ផល​វិជ្ជមាន សម្រាប់​កំណើនសេដ្ឋកិច្ច​ពិភពលោក ប៉ុន្តែ​មាន​ផល​អវិជ្ជមាន​សម្រាប់​ប្រាក់​ដុល្លារ។

ទោះជា​យ៉ាងណា ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ មិនមែនជា​រឿង​អាក្រក់​នោះឡើយ។ តាមពិត វា​ជា​គុណប្រយោជន៍​ទៅវិញ​ទេ សម្រាប់​ការ​រើប​ឡើង​នៃ​សេដ្ឋកិច្ច។ នេះ​បើ​យោងតាម​ការបកស្រាយរ​ប​ស់លោក ណេ​ដ រ៉ាំ​ផេ​ល​ទីន (Ned Rumpeltin) ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​រូបិយប័ណ្ណ​នៅ​ធនាគារ​កាណាដា TD Securities ៕

LEAVE A REPLY

Please enter your comment!
Please enter your name here