ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងចំណោមផ្ទះដែលមានតម្លៃសមរម្យចំនួន៦៩.២៥០០យូនីត គេសង្កេតឃើញថា ប្រជាជនវ័យក្មេងរបស់ប្រទេសម៉ាឡេស៊ី បានទិញផ្ទះទាំងនោះចំនួន៤៤.៩៨៣យូនីត ដែលតំណាងឱ្យចំណែក៦៥ភាគរយនៃចំនួនសរុប។
លោក Nga Kor Ming រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានម៉ាឡេស៊ីបានមានប្រសាសន៍ឲ្យដឹងថា ផ្ទះតម្លៃសមរម្យរបស់ក្រុមហ៊ុន National Housing Company Limited ចំនួន២៥.៩០៣ យូនីតត្រូវបានលក់ចេញ ហើយផ្ទះចំនួន៧៦,៩ ភាគរយ ឬស្មើនឹង១៩.៩០៩យូនីតជាកម្មសិទ្ធិរបស់មនុស្សវ័យក្មេង។
លោកបានបន្តថា ប្រជាជនវ័យក្មេងបានទិញផ្ទះ ចំនួន២៥.០៣០យូនីត ក្នុងចំណោមផ្ទះតម្លៃសមរម្យសរុបចំនួន៤១.៦៧១ ឬស្មើនឹង៦០,១% តាមរយៈកម្មវិធីលំនៅដ្ឋានប្រជាជនម៉ាឡេស៊ី 1Malaysia (PR1MA)។
លោកបានគូសបញ្ជាក់ទៀតថា “តួលេខខាងលើនេះមិនរាប់បញ្ចូលគម្រោងផ្ទះ តម្លៃសមរម្យនានាផ្សេងទៀត ដែលបានអនុវត្តន៍ការសាងសង់ ដោយសហការជាមួយកម្មវិធីលំនៅដ្ឋាន ប្រជាជនម៉ាឡេស៊ី 1Malaysia នោះទេ”។
ជាមួយគ្នានេះ លោកអះអាងថា គម្រោងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ឬ People’s Housing Projects(PPR) ចំនួន១៦៦គម្រោង ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ ដោយបានផ្គត់ផ្គង់លំនៅដ្ឋានចំនួន១០៤.០៨១យូនីត។
លោកបានបន្ថែមថា “ផ្អែកលើកំណត់ត្រានេះ ចំនួន៣៥,៩០ភាគរយ នៃមេគ្រួសារ (KIR) មានអាយុចន្លោះពី៣១ឆ្នាំ ទៅ៤០ឆ្នាំ”។
យោងតាមធនាគារកណ្តាលម៉ាឡេស៊ី(Negara Malaysia)បានឱ្យដឹងថា លំនៅដ្ឋានតម្លៃសមរម្យ របស់ប្រទេសម៉ាឡេស៊ីមានតម្លៃជាមធ្យមចំនួន២៨២.០០០រីងហ្គីត (ប្រហែល៦៣.៣៧០ដុល្លារ)ក្នុងមួយយូនីត ដោយផ្អែកលើកម្រិតប្រាក់ចំណូល ក្នុងគ្រួសារជាមធ្យម៕ប្រភព: NST Online៕