រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចៈ ការជួយដោះស្រាយបញ្ហាSME,sត្រូវការការចូលរួមជាប្រព័ន្ឋ

ដោយ វឌ្ឍនៈ

ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ការជួយគាំទ្រSMEs និងការដោះស្រាយបញ្ហាប្រឈមSMEs ត្រូវការម្របស​ម្រួល និងការដោះស្រាយជាប្រព័ន្ធ និងស្មារតីចូលរួមចំណែករស់រវើក ជាលក្ខណៈអន្តរក្រសួង ស្ថាប័ន ដើម្បី SMEs អាចមានលទ្ធភាពគ្រប់គ្រាន់ចូលរួមវិភាគទាន ដល់កំណើនសេដ្ឋកិច្ច បង្កើតកាងារ និងចំណូលជាក់ស្តែងដល់ប្រជាពលរដ្ឋ បំពេញតម្រូវការក្នុងស្រុក ក៏ដូចជាលើកកម្ពស់សក្តានុពលសេដ្ឋកិច្ច។

លោកឧបនាយករដ្ឋមន្ត្រី ដែលជាប្រធានគណៈកម្មការធិការ សកម្មភាពគោលនយោបាយ លើកស្ទួយសហគ្រាសធុនតូច និងធម្យមផងដែរនោះបានថ្លែងក្នុងពិធីបើកកិច្ចប្រជុំលើកទី១ ដើម្បីពិនិត្យ និងអនុម័តលើសំណើរវិធានការ ក្នុងការលើកស្ទួយសហគ្រាសធុនតូច និងធម្យម (SMEs) សម្រាប់រយៈពេលបន្ទាន់ ខ្លី និងធម្យ នៅក្នុងដំណាក់កាលនៃវិបត្តិសេដ្ឋកិច្ចសកលនាព្រឹកថ្ងៃទី១៥ កក្កដានេះថា ដើម្បីធានាបានប្រសិទ្ធិភាពអនុវត្តិន៍ ជាកិច្ចការបន្ត ត្រូវធ្វើការសិក្សាឱ្យបានជាក់លាក់ តាមរយៈការកំណត់នូវនិយមន័យ វិសាលភាព ក៏ដូចជាផលរបរ នៃ SMEs លទ្ធភាព ជ្រោមជ្រែងហិរញ្ញវត្ថុ រៀបចំលិខិតបតដ្ឋានគតិយុត្តិដែលប្រទាក់ក្រឡា ក៏ដូចជា រៀបចំសូចនាករវាស់វែង និងការតាមដានការអនុវត្តន៍ជាអនុវិស័យ និងស្ថាប័ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការសកម្មភាពគោលនយោបាយ លើកស្ទួយសហគ្រាសធុនតូច និងធម្យមលើកទី១ បានឯកភាពជាគោលការ​ណ៍លើវិធានការ SMEs ដោយបានរៀបចំជាពីរដំណាក់កាល ទី១ វិធានការរយៈពេលបន្ទាន់ដោយផ្តោតលើ ចំណុចមួយចំនួនដូចជា ក) ការកាត់បន្ថយ និងសម្រួលនូវបន្ទុកអនុលោមភាពសម្រាប់សហគ្រាសធុនតូច និងធម្យម។

ខ)ការពិនិត្យលទ្ធភាពក្នុងការផ្តល់សេវាកម្មគាំទ្រ ដូចជាប្រឹក្សាយោបល់ធុរកិច្ច សេវាមេធាវី និងប្រឹក្សាច្បាប់ ការចុះបញ្ជីរ គណនេយ្យ ទីផ្សារនិងបច្ចេកទេស និងគ)ជំរុញការគាំទ្រ ការផ្តល់ហិរញ្ញប្បទានដល់ SMEs  តាមរយៈធនាគារសហគ្រាសធុនតូច និងធម្យកម្ពុជា និងធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ទី២ វិធានការរយៈពេលខ្លី និងធម្យម ផ្តោតលើ ការគាំទ្រជាប្រព័ន្ធអេកូឡូសស៊ី រួមមាន ការបន្តកំណែទម្រង់ក្របខ័ណ្ឌបទប្បញ្ញាត្តិ និការអនុវត្ត ការលើកកម្ពស់សេវាគាំទ្រធុរកិច្ច ការគាំទ្រហិរញ្ញវត្ថុ ការលើកម្ពស់ទីផ្សារ សម្រាប់SMEs ជំរុញនិងលើកកម្ពស់ធនធា​នមនុស្សនិង R &D និងលើកម្ពស់ផ្នត់គំនិតសហគ្រិនភាព៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here