ចំណេះដឹង! តើ​រដ្ឋ​ប្រើប្រាស់​មធ្យោបាយ​អ្វីខ្លះ​ដើម្បី​ធ្វើ​ហិរញ្ញប្បទាន​ឱនភាព​ថវិកា?

ដោយៈ​សាវុធ

ភ្នំពេញៈ ឱនភាព​ថវិកា​សំដៅ​ទៅលើ​ការចំណាយ​លើស ប្រាក់ចំណូល​របស់​រដ្ឋ ដែលជា​សូចនាករ​មួយ នៃ​សុខភាព​ហិរញ្ញវត្ថុ។ នៅពេល​រដ្ឋាភិបាល​មាន​ឱនភាព​ថវិកា វា​នឹង​បង្កើតបានជា​បំណុល​ជាតិ​ផងដែរ។

រដ្ឋ​មាន​មធ្យោបាយ​ជាច្រើន ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ឱនភាព​ថវិកា។ ប្រទេសមួយ​អាច​ខ្ចីប្រាក់​ពី​បរទេស (កម្ចី​ពី​បរទេស) ឬក៏​អាច​ស្វែងរក​ជំនួយ​ពី​បរទេស ឬ​ប្រើ​មធ្យោបាយ​ទាំងពីរ​រួមគ្នា។

ដោយនិយាយ​តែ​អំពី​សេដ្ឋកិច្ច​ក្នុងស្រុក ប្រទេសមួយ​អាចអនុវត្ត​យក​នូវ​វិធានការ​មួយចំនួន​ដូចជា ទី១ បង្កើន​ព​ន្ធៈ ប្រទេសមួយ​អាច​បង្កើន ចំណូល​ពន្ធ​ដោយ​បង្កើន​អត្រាពន្ធ ឬ​ដាក់ចេញ​នូវ​បណ្តា​ប្រភេទ​ពន្ធ​ថ្មី។ ចំណូល​ដែល​បាន​កើនឡើង​អាចជួយ​កាត់បន្ថយ ឬ​លប់បំបាត់​ឱនភាព​ថវិកា​បាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ ខ្ចីប្រាក់​ពី​សាធារណៈជនៈ រដ្ឋ​អាច​ខ្ចីប្រាក់​ពី​បុគ្គល គ្រួសារ សាជីវកម្ម ក្រុមហ៊ុន​ធានារ៉ាប់រង និង​ស្ថាប័នហិរញ្ញវត្ថុ​ដទៃទៀត តាមរយៈ​ការបោះ​ផ្សាយ​មូល ប​ត្រ​រដ្ឋាភិបាល​លក់​ឲ្យ​ពួកគេ​ទាំងនោះ។ មូល​ប​ត្រ​បោះផ្សាយ​ដោយ​រដ្ឋាភិបាល រួមមាន ប័ណ្ណ​រតនាគារ​រយៈពេល​ខ្លី(T-bill) ប័ណ្ណ​រតនាគារ​រយៈពេល​មធ្យម (T-note) និង សញ្ញាប័ណ្ណ​រតនាគារ((T-bond)។

ទី៣ បោះពុម្ព​ប្រាក់​ថ្មី​បន្ថែមៈ ការបោះពុម្ព​ប្រាក់​ថ្មី​បន្ថែមនឹង​បង្កើន​ការផ្គត់ផ្គង់ រូបិយវត្ថុ ដែល​នាំ​ឲ្យ​អតិផរណា​កើនឡើង​ផងដែរ។ ដូច្នេះ​មធ្យោបាយ​នេះ​មិនត្រូវ បាន​គេ​យកមកប្រើ​ឡើយ លុះត្រាតែ​គ្មាន​មធ្យោបាយ​ផ្សេង​ពីនេះ​ក្នុង​ការផ្តល់ ហិរញ្ញប្បទាន​ឱនភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here