ADB គ្រោងនឹងផ្តល់ឥណទានជាង១៥00លានដុល្លារដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ដោយ ម៉ាណេត

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុងស្នើសុំផ្តល់ថវិកាថ្មីចំនួន១,៥២0 លានដុល្លារអាមេរិកនៅក្នុងគម្រោងប្រតិបត្តិការ និងផែនការអាជីវកម្មនៅប្រទេសកម្ពុជារបស់ខ្លួន សម្រាប់ឆ្នាំ ២០២១-២០២៣។

យោងតាមព៌តមានដែលគេហទំព័រCambodiabanknews.com ទទួលបានឲ្យដឹងថា គម្រោងប្រតិបត្តិការ និងផែនការអាជីវកម្មនៅប្រទេសកម្ពុជា ដែលបានស្នើសុំនេះ មានគម្រោងអភិវឌ្ឍន៍សរុបចំនួន២១ ក្នុងរយៈពេល៣ឆ្នាំ ដែលរួមមានប្រាក់កម្ចីសម្បទានចំនួ​ន១.២៥ពាន់លានដុល្លារ ក្នុងនោះជំនួយឥតសំណងចំនួន៧០,៤លានដុល្លារ និងសហហិរញ្ញប្បទានចំនួន១៩៣លានដុល្លារ។

នាយកប្រចាំប្រទេសនៃធនាគារABD លោកស្រីSunniya Durrani-Jamal បាននិយា​យថា ផែនការថ្មីត្រូវគិតពិចារណាពីផលប៉ះពាល់ ដែលបង្កដោយជំងឺកូវីដ១៩ ហើយរួមបញ្ចូលទាំងគម្រោង និងកម្មវិធីថ្មីៗ ដើម្បីគាំទ្រដល់ការងើបឡើងវិញ របស់ប្រទេ​សកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍របស់ធនាគារពិភពលោកឆ្នាំ ២០២០ ប្រទេសកម្ពុជាបាន កម្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណ១,៤ ពាន់លានដុល្លារ ដែលបច្ចុប្បន្ននឹងកើនឡើងដល់២,៦ពាន់លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំខាងមុខ។

ប្រទេសចិនមាន៤៧ភាគរយ នៃបំណុលសរុបរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន ដែលទឹកប្រាក់ប្រមាណ៣,៦ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here