ក្រសួងទេសចរណ៍ៈ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ជាគោលដៅទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល

ដោយៈ ម៉ាលីនណា

       សៀមរាបៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានអញ្ជើញចុះសំណេះសំណាល ជាមួយសហគមន៍ទេសច​រណ៍ធម្មជាតិកំពង់ភ្លុក ខេត្តសៀមរាប។

ដំណើរចុះទស្សនាតំបន់ទេសចរណ៍ កណ្តាលបឹងទ​ន្លេរសាបនេះ ធ្វើឡើងដើម្បីសាកសួរសុខទុក្ខប្រជាពលរដ្ឋ ចុះពិនិត្យទិដ្ឋភាពពិតជាក់ស្តែង នៅគោលដៅទេសចរណ៍ធម្មជាតិកំពង់ភ្លុក ពិនិត្យហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ដល់សកម្មភាពទេ​ស​ចរណ៍ និងបរិស្ថានជុំវិញ ព្រមទាំងស្តាប់នូវបញ្ហាប្រឈម និងសំណូមពររបស់ លោកប្រធានសហគមន៍ លោកមេឃុំ ក៏ដូចជា បងប្អូនអុំទូកនៅក្នុងសហគមន៍ ដែលភាគច្រើនជាស្ត្រី ក្នុងគោលដៅស្វែងរក នូវដំណោះស្រាយរួមគា្ន ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាកម្សាន្តនៅគោលដៅទេសចរណ៍កំពង់ភ្លុក ឱ្យបានកាន់តែច្រើនថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភ្ញៀវទេសចរអាចទស្សនា ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន នៅតាមមាត់បឹងទន្លេសាប ទស្សនាផ្ទះសង់ខ្ពស់ៗ នៅលើផ្ទៃទឹក អុំទូកទស្សនាក្នុងភូមិ ទស្សនាព្រៃលិចទឹក ទស្សនាផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយ ភោជនីយដ្ឋានបណ្តែតទឹក បែចិញ្ចឹមត្រី ជាពិសេសផ្តិតយកនូវរូបភាពស្អាតៗ ទិដ្ឋភាពថ្ងៃរៀបលិចដ៏ស្រស់ស្អាតនៅលើផ្ទៃបឹងទន្លេសាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here