សេដ្ឋវិទូ​អង់គ្លេស​ខកចិត្ត​ដោយសារ​សេដ្ឋកិច្ច​ខ្លួន​បាន​ស្ទុះ​ងើបឡើង​វិញ​យឺត​ជាងការរំពឹងទុក

ដោយៈ ប៊ី

អង់គ្លេសៈ សេដ្ឋកិច្ច​ចក្រភព​អង់គ្លេស បាន​ស្ទុះ​ងើបឡើង​វិញ​យឺត​ជាង​ការរំពឹងទុក​ក្នុង​ខែឧសភា ដែល​កើនឡើង​ត្រឹមតែ១,៨ ភាគរយ​ពី​ខែ​មុន ដោយសារ​ការបន្ធូរបន្ថយ​ការបិទទ្វារ​ប្រទេស​ជាបណ្តើរៗ មាន​ផលប៉ះពាល់​តិចតួច។

ផលិតកម្ម និង​អគារ​លំនៅដ្ឋាន បានបង្ហាញ​សញ្ញា​នៃ​ការ​ងើបឡើង​វិញ នៅ​ខែឧសភា ដោយសារ​ក្រុមហ៊ុន​ខ្លះ​មាន​បុគ្គលិក​វិលត្រឡប់​មក​ធ្វើការ​វិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែ​ការិយាល័យ​ស្ថិតិ​ជាតិ​បានឱ្យដឹងថា សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​កំពុង​ស្ថិតក្នុង “ស្ថានភាព​លំបាក” ។

ការិយាល័យ​ស្ថិតិ​ជាតិ​បាន​បន្ថែមថា ជា​លទ្ធផល​នៃ​ធ្លាក់ចុះ​ខ្លាំង នៅក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ សេដ្ឋកិច្ច​ចក្រភព​អង់គ្លេស​មាន​ទំហំ​តូច​ជាង នៅ​ខែកុម្ភៈ​ជាង ២៤,៥ ភាគរយ។

ការ​ងើប​ឡើងវិញ នៃ​កំណើនសេដ្ឋកិច្ច​នៅក្នុង​ខែឧសភា ត្រូវបាន​ពិពណ៌នា​ថា ជាការ​ខកចិត្ត​សម្រាប់​អ្នកសេដ្ឋកិច្ច ដែល​បាន​រំពឹងថា​នឹងមាន​ការ​កើន ឡើង​ពី៥ភាគរយ​ឡើងទៅ។

ការ​កើន​ងើបឡើង​វិញ​នេះ បាន​កើតឡើង​បន្ទាប់ពី​ការធ្លាក់ចុះ៦,៩ភាគរយ នៅក្នុង​ខែមីនា និង​ការធ្លាក់ចុះ ២០,៤ ភាគរយ​កាលពី​ខែមេសា។

ការិយាល័យ​ស្ថិតិ​ជាតិ​បានឱ្យដឹង​ទៀតថា ក្នុង​រយៈពេល ៣ ខែ​ដល់​ខែឧសភា សេដ្ឋកិច្ច​បាន​ធ្លាក់ចុះ ១៩,១ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល៣ខែ​មុន។

លោក Jonathan Athow ជា​អ្នក​ស្ថិតិ​ប្រចាំ​ការិយាល័យ​ស្ថិតិ​ជាតិ​បាន​មានប្រសាសន៍ថា “សេដ្ឋកិច្ច​នៅតែ​តូច​ជាង​មួយ​ភាគ​បួន​ក្នុង​ខែឧសភា ធៀប​នឹង​ខែកុម្ភៈ​មុន ពេល​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ១៩ រីក​រាលដាល​ខ្លាំង” ។

លោក​បាន​បន្តថា “នៅក្នុង​ផ្នែក​សេវាកម្ម​សំខាន់ យើង​ឃើញ​មានការ​កើនឡើង​នៃ​ការលក់​រាយ តាមរយៈ​ការលក់​តាម​អន​ឡាញ។លោក​បន្តថា “ទោះយ៉ាងណា​ជាមួយនឹង​ការ​រឹតបន្តឹង​បិទទ្វារ​ប្រទេស នៅមាន​កន្លែង​សេវាកម្ម​ជាច្រើន​ទៀត នៅតែ​ស្ថិតក្នុង​ស្ថានភាព​លំបាក​នៅឡើយ ដោយមាន​តំបន់​មួយចំនួន​កំពុង​ធ្លាក់ចុះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here