សម្តេចតេជោនឹងដាក់ឱ្យប្រើគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល

ដោយលក្ខិណា

ភ្នំពេញៈ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថាកម្ពុជានឹងដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅពេលខាងមុខត្បិតបច្ចេកវិទ្យាឌីជីថលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របខ្លួនទៅបរិការណ៍ថ្មីនៃការរស់នៅនិងអនុវត្តន៍ការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍នៅក្នុងពិធីបើកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលនៅថ្ងៃទី២៧ វិច្ឆិកា ២០២០កន្លងមកថា ការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្កជាវិបត្តិដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុន មកលើសេដ្ឋកិច្ច និងសង្គម។ វិបត្តិនេះ ក៏បានរំលេចឱ្យឃើញកាន់តែច្បាស់នូវភាពចាំបាច់ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល។

សម្តេចបន្តថា បច្ចេកវិទ្យាឌីជីថល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របខ្លួនរបស់យើង ទៅបរិការណ៍ថ្មីនៃការរស់នៅ និងអនុវត្តការងារ ដោយបានជួយសម្រួល ដល់ការប្រាស្រ័យទាក់ទងគ្នាក្នុងតំបន់ និងសកលការតភ្ជាប់សកម្ម ភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

សម្ដេចបន្តទៀតថា ប្រាកដណាស់ថា ការពន្លឿនការអភិវឌ្ឍការតភ្ជាប់ឌីជីថលតំបន់ និងការប្រែក្លាយសង្គមសេដ្ឋកិច្ចឱ្យទៅជាសង្គមសេដ្ឋកិច្ចឌីជីថល នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ និងការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នាពេលអនាគត។

សម្តេចតេជោបានបន្ថែមថាប្រទេសចិន ជាប្រទេសមួយដែលដឹកមុខ ក្នុងការអភិវឌ្ឍ, វិនិយោគ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងសកលលោក។ សម្តេចបន្តថា ក្នុងន័យនេះការជំរុញកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ក្រោមក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ នឹងក្លាយជាប្រធានបទមួយដ៏សំខាន់នាពេលអនាគត 

សម្តេចតេជោបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្ម ទាំងក្នុងវិស័យផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋាភិបាលឌីជីថល (Digital Govern ment) ។កម្ពុជានឹងដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលនាពេលឆាប់ៗខាងមុខនេះ។

រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ កែទម្រង់មុតស្រួចជាបន្តបន្ទាប់ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគរួមមាន () ការដាក់ឱ្យអនុវត្តនូវថ្នាលចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយចំណាយពេលតែ៨ថ្ងៃប៉ុណ្ណោះ ក្នុងការបើកក្រុមហ៊ុនអាជីវកម្ម () បានចុះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ដែលនឹងចូលជាធរមានចាប់ថ្ងៃទី១ ខែ មករា ឆ្នាំ ២០២១ និង () ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here