វិស័យ​អចលនទ្រព្យ​នៅតែ​ទទួលបាន​ឥណទាន​សម្រាប់​ជម្រុញ​ចរន្ត​ទីផ្សារ

ដោយ​លក្ខិណា

ភ្នំពេញៈ បើទោះបីជា​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​ទទួលរង​ឥទ្ធិពល​ពី​វិបត្តិ​កូ​វីដ១៩ក្ដី តែ​វិស័យនេះ​នៅតែ​ទទួលបាន​ការផ្ដល់​ឥណ​ទាន​ពី​ធនាគារ សម្រាប់​អភិវឌ្ឍន៍ ដែល​ខុសពី​ប្រទេសមួយ​ចំនួន​ដូចជា​ថៃ​ជាដើម ធនាគារ​មិនបាន​ផ្ដល់​ឥណទាន​នោះទេ បើទោះបីជា​មានទ្រព្យ​បញ្ចាំ​ក្ដី។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ នា​រសៀល​ថ្ងៃទី២៥ វិច្ឆិកា​កន្លងមក​ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែមាន​ដំណើរការ និង​មិនទាន់​មានការ​គាំង​ធ្ងន់ធ្ងរ​នោះទេ ដែល​ធ្វើឱ្យ​វិស័យនេះ អាច​ទទួលបាន​កម្ចី​សម្រាប់​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ។ ម្យ៉ាងទៀត​តាម​តួលេខ​ដែល​បានបង្ហាញ ពី​ការកើនឡើង​នៃ​ឥណទាន សម្រាប់​វិស័យ​អចលនទ្រព្យ  ដោយ​តែ​ផែនការ​កម្ចី​ខ្លះ បានធ្វើ​តាំង​ចុងឆ្នាំ២០១៩ ឬ​ដើមឆ្នាំ២០២០ ដែល​មិនទាន់មាន​ការរីក​រាល​ដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ១៩នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “រហូតមកដល់​ពេលនេះ វិស័យ​អចលនទ្រព្យ​មិនទាន់មាន​សញ្ញា​នៃ​ការដួលរលំ​នោះទេ ដូច្នេះ​ការបន្ត​នៃ​ការផ្ដល់​ឥណទាន វា​ជាមាន​ភាពជឿជាក់​របស់​ធនាគារ ទៅលើ​វិស័យ​អចលនទ្រព្យ” ។ លោក​បន្តថា “វិស័យនេះ​នៅតែ​បន្តដំណើរ​ទៅមុខទៀត។ ម្យ៉ាងទៀត​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា មិនទាន់មាន​ការធ្លាក់​ចុះ​នោះទេ នៅតែមាន​តម្លៃ​ខ្ពស់​នៅឡើយ ដែល​ធ្វើឱ្យ​ធនាគារ​នៅតែ​ប​ន្យ​ផ្ដល់​ឥណទាន​ទៅកាន់​វិស័យនេះ​បាន​ដដែល” ។

បើតាម​លោក​បណ្ឌិត​អ៊ិន ចាន់នី​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​បានឱ្យដឹងថា វិស័យ​ធនាគារ​មកដល់ពេលនេះ មាន​ភាព​ងើប​ឡើងវិញ ដោយសារតែ​ការសង្គ្រោះ​របស់​រាជរដ្ឋាភិបាល​ទៅលើ​វិស័យ​ឯកជន ក៏ដូចជា​វិស័យ​ធនាគារ។ បន្ទាប់ពី​រាជរដ្ឋាភិបាល បានប្រកាស ឱ្យជួយ​ទប់​ស្គា​ត់​ការធ្លាក់ចុះ​នៃ​វិស័យ​ធានា​គារ និង​មីក្រូហិរញ្ញវត្ថុ​បានរៀបចំ​ឥណទាន​ឡើងវិញ ដើម្បី​ជួយ​សម្រួល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​កូ​វីដ១៩ ។

លោក​បន្តថា “តាម​សន្ទុះ​នៃ​ងើប​ឡើងវិញ​នៃ​វិស័យ​ធនាគារ នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ វា​អាចនឹងទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់ជាង​ឆ្នាំមុន ហើយក៏​ជា​រឿង​អ​ស្ចា រ្យ​មួយ ដែល​អាច​ធ្វើបាន​ក្នុងពេលដែល​វិស័យផ្សេងៗទៀត ទទួលរង​ឥទ្ធិពល​កូ​វីដ១៩” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here