CEOនៃគេហទំព័រPropertyareaបង្ហាញទស្សនទានសេដ្ឋកិច្ចកម្ពុជានិងនាំគេហ ទំព័រនេះទៅកាន់សន្និបាតលំដាប់ពិភពលោក

        ដោយគង់ សូរិយា

        ភ្នំពេញៈ សហស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រPropertyarea.asia និងគេហទំព័រcambodiafinancialtimes.comលោកយិន លាងគង់ បានបង្ហាញទស្សទានសេដ្ឋកិច្ចកម្ពុជា និងនាំយកនូវគេហទំព័រនេះទៅកាន់ADAPT International Convention លំដាប់ពិភពលោកនៅប្រទេសម៉ាឡេស៊ី តាមរយៈវីដេអូConference។

ADAPT International Convention បានប្រារពធ្វើតាមប្រព័ន្ឋអនឡាញ ដែលមានការចូលរួមពីវាគ្មិន លំដាប់ពិភពលោប្រមាណ២០០នាក់ មកពីជុំវិញពិភពលោក។ សន្និបាតលំដាប់ពិភពលោកនេះ បានប្រារពធ្វើកាលពីថ្ងៃទី១៨ ដល់២១ វិច្ឆិកាកន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកយិន លាងគង់បានមានប្រសាសន៍ ក្នុងខ្សែវីដេអូមួយដែលមានរយៈពេល ប្រមាណ១០នាទីថា សេដ្ឋកិចច្ចកម្ពុជាមានភាពរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ដោយបានរក្សាចំណាត់ថ្នាក់កំពូលទាំង១០ ក្នុងចំណោមប ណ្តាប្រទេស មានមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេនៅលើពិភពលោក។

លោក​បន្តថា ការសម្រេច​បានកំនើនយ៉ាងរ៉ឹងមាំនេះ ដោយសារការជំរុញពីវិស័យសំខាន់ៗចំនួន៤ ក្នុងនោះវិស័យសំណង់ និងអចលនទ្រព្យបានដើរតួនាទីសំខាន់មួយ ក្នុងការរុញច្រានសេដ្ឋកិច្ចកម្ពុជាឲ្យងើបឡើង។

លោកបន្តថា “ពេលខ្លះវិស័យសំណង់ និងអចលនទ្រព្យបានលោតឡើងមកចំណា​ត់ថ្នាក់ទី១ឬទី២ ដោយមើលឃើញកាលានុវត្តន៍ភាពនេះ ក្រុមការងារស្ថាបនិកនៃគេហ​ទំព័រPropertyarea.asiaបួនរូបបានរៀបចំគេហទំព័រនេះឡើង ដោយទទួលបាននូវការគាំទ្រ ដែលចំនួនអ្នកអានបានកើនពីរាប់ពាន់នាក់ ដល់រាប់ម៉ឺននាក់ក្នុងមួយថ្ងៃ”។លោកបន្តថា “ការរីកចម្រើននេះ បានធ្វើឲ្យយើងផ្សព្វផ្សាយព៌តមានបានកាន់តែទូលំទូលាយ ដោយឈរលើមូលដ្ឋានលឿន រហ័ស ប្រកបដោយតុល្យភាព ពិសេសយើងយកមូលដ្ឋានក្រមសីលធ៌មវិជ្ចាជីវៈជាស្នូល និងជាព្រលឹងរបស់យើង”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here