តំបន់អភិរក្សជលផលមួយក្នុងខេត្តកំពង់ចាមត្រូវបានចុះជាសាធារណៈរបស់រដ្ឋ

កំពង់ចាមៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានចុះ​ទីតាំងអភិរក្សជលផល អន្លង់កណ្តាល ស្ថិតក្នុងខេត្តកំពង់ចាម មានទំហំ៤២.៦៨ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។

កន្លែងអភិរក្សជលផល អន្លង់កណ្តាល ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមច្បាប់ស្តីពីជលផល ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។

រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេ​ចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបាននិងកំពុងជម្រុញការរៀបចំអភិរក្ស និងការចុះបញ្ជីរដីធ្លីជូនប្រ​ជាពលរដ្ឋឲ្យបានទូទាំងប្រទេស នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ហើយក្រសួងរៀបចំដែនដី ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងនេះ បាននិង កំពុងធ្វើការងារនេះយ៉ាងសកម្ម៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 ដោយៈ គង់ សូរិយា

LEAVE A REPLY

Please enter your comment!
Please enter your name here