សមាគមធ្វើការទាក់ទងវិស័យហិរញ្ញវត្ថុ២ពិភាក្សាអំពីភាពធន់របស់វិស័យនេះ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា និងរដ្ឋបាលខេត្តមួយចំនួន បានរៀបចំសិក្ខាសាលាដើម្បីជម្រុញភាពធន់របស់វិស័យនេះ ការធានាការពារអតិថិជន។

សិក្ខាសាលាជាបន្តបន្ទាប់ស្ដីពីអភិបាលកិច្ចរបស់គ្រឹះស្ថាហិរញ្ញវត្ថុក្នុ ងការធានាប្រសិទ្ធភាពនៃប្រតិបត្តិការប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាបន្នត្រូវបានដាក់ឱ្យដំណើរការដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់​​វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

គោលបំណងសិក្ខាសាលានេះ ដើម្បីចែករំលែកចំណេះដឹងដល់អ្នកគ្រប់គ្រងសាខាអំពីការទទួលខុសត្រូវសំខាន់ៗរបស់ពួកគេក្នុងប្រតិបត្តិការធនាគារប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ដោយបង្កើនភាពធន់នៃវិស័យនេះ និងធានាការការពារអតិថិជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមឯកសារសមាគមបានបង្ហាញថា វិស័យនេះបានប្រឈមមុខនឹងបញ្ហាដែលកើតចេញពីជំងឺរាតត្បាតកូវីដ១៩ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយអូសបន្លាយ និងការកើនឡើងអត្រាការប្រាក់ដែលកំណត់ដោយធនាគារកណ្តាលអាមេរិក។

ខណៈពេលដែលបញ្ហាទាំងនេះបានធ្វើឱ្យកំណើនយឺតយ៉ាវក្នុងវិស័យធនាគាររបស់សហរដ្ឋអាមេរិក កម្ពុជាក៏ឃើញមានការកើនឡើងនៃការសងឥណទានយឺតផងដែរ។

សិក្ខាសាលាមួយត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ក្រោមអធិបតីភាពលោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប និងលោកអែម កំណាន់ អគ្គនាយករងត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា រួមជាមួយតំណាងសមាគមទាំងពីរ

អ្នកគ្រប់គ្រងសាខាប្រមាណ៨០នាក់មកពីខេត្តសៀមរាប ព្រះវិហារ កំពង់ធំ និងកំពង់ចាមបានចូលរួម

សិក្ខាសាលានាពេលខាងមុខ ត្រូវបានកំណត់ពេលសម្រាប់ខេត្តបាត់ដំបង រាជធានីភ្នំពេញ និងខេត្តរតនគិរី ដែលគ្របដណ្តប់លើតំបន់សំខាន់ៗក្នុងប្រទេសកម្ពុជា

លោក កំណាន់ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសិក្ខាសាលា​​ទាំងនេះ ជាមធ្យោបាយដើម្បីបង្កើនការយល់ដឹងអំពីការអភិវឌ្ឍន៍ប្រព័ន្ធធនាគារ ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្រមសីលធម៌ ច្បាប់ឥណទាន គោលការណ៍អភិបាលកិច្ចល្អ និងបច្ចេកទេសគ្រប់គ្រងសាខា

លោកបានឱ្យដឹងថា សិក្ខាសាលាទាំងនេះ ផ្តល់ជាវេទិកាមួយសម្រាប់សមាគម និងស្ថាប័ននានា ដើម្បីស្វែងយល់ពីបញ្ហាប្រឈមជាក់ស្តែង និង​​ប្រតិបត្តិការរបស់សាខាខេត្ត និងក្រុង

លោកកំណាន់ បានបញ្ជាក់ថាថ្នាក់ដឹកនាំសាខា ឬតំបន់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ច ដែលផ្តោតជាពិសេសលើចីរភាព ប្រសិទ្ធភាព ការទទួលខុសត្រូវ និងបរិយាបន្ន។

លោកបានបន្ដថា​ “ពិតជាមានសារៈសំខាន់ណាស់ ដោយសារគោលការណ៍ទាំងនេះ មិនត្រឹមធានានូវជោគជ័យនិងកេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប៉ុណ្ណោះទេ វាក៏បានរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ និងវិស័យធនាគារទាំងមូល​” 

ជាមួយគ្នានេះ លោកតូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារកម្ពុជាបានពិភាក្សាអំពីវិធានការសកម្មដែលកំពុងត្រូវបានអនុវត្តដើម្បីដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ

LEAVE A REPLY

Please enter your comment!
Please enter your name here