អ្នកជំនាញ៖ សុខភាព​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅតែ​បន្ត​រ៉ឹង​មាំ​ទោះបី​ប្រឈមបញ្ហា​ជាច្រើន​ក្តី

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​អចលនទ្រព្យ​បាន​លើក​ឡើ​ថា ទោះបី​ស្ថានភាព នៃ​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ ១៩ នៅ​អូសបន្លាយ​ក៏ដោយ  តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​ហាក់​មិនទាន់មាន​ធ្លាក់ចុះ​នោះឡើយ ខណៈដែល​អ្នករក​ស៊ីទ​ទួល​ទាន​ប្រក​បរបរ​នេះ នៅតែ​បន្ត​ទៅតាម​យុទ្ធសាស្ត្រ​របស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែងប្រាប់​នៅ​ល្ងាច​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមក​ថា វិស័យ​អចលនទ្រព្យ​នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន មិនមាន​ការប្រែប្រួល​ខ្លាំង​នោះទេ ហើយ​អ្នក​ប្រកប​រកស៊ី​ទទួលទាន​លើ​មុខរបរ​ទាំងនោះ​នៅតែ​បន្ត​លើ​អាជីវកម្ម​របស់ខ្លួន។

លោក​បាន​ថ្លែងថា “យើង​សង្កេតឃើញថា សកម្មភាព​អភិវឌ្ឍន៍​គម្រោង​អចលនទ្រព្យ​នានា នៅពេល​បច្ចុប្បន្ន​នៅតែ​បន្ត។ ចំណែក​ការអភិវឌ្ឍន៍​គម្រោងធំៗវិញ មកដល់​បច្ចុប្បន្ន គម្រោង​សាងសង់​ដូចជា បុរី ខុន​ដូ​នានា នៅតែ​បន្ត​អាជីវកម្ម​លើ​ការសាងសង់​គម្រោង​អភិវឌ្ឍន៍​របស់ខ្លួន​ជាធម្មតា” ។

លោក ច្រឹ​ក សុខ​នី​ម បាន​បញ្ជាក់ថា ចំពោះ​ការរកស៊ី​ទទួលទាន​ពុះ​ដី​ឡូ​តិ៍ ការទិញ​លក់​វិញ មិនទាន់មាន​ធ្លាក់ចុះ​នោះឡើយ ពោលគឺ​នៅ​ឈរ​ទ្រឹង ស្រប​ពេលដែល​គម្រោង​ទិញ-លក់ ពុះ​ដី​ឡូ​តិ៍ មាន​ស្ថានភាព​ស្ងាត់​ជាមុន នៅក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ១៩ ។

អគ្គនាយក​ក្រុមហ៊ុន UTrust និង​ជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍ​ដី​ឡូ​តិ៍​លោក​ម៉ន សុខា បាន​មានប្រសាសន៍ប្រាប់​កាលពីថ្មីៗនេះ​ថា កម្ពុជា​ពិតជា​រង​ផលប៉ះពាល់​ពី​ឥទ្ធិពល​សកល​នេះ​មែន ក៏ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ការលក់​អចលនទ្រព្យ ជាក់ស្តែង​ទីផ្សារ​ដី​ឡូ​តិ៍​ផ្ទាល់ នៅតែ​បន្ត​មាន​ចរន្ត​យ៉ាងសកម្ម ដោយសារតែ​អតិថិជន សង្កេតឃើញ​ពី​ឱកាសល្អ​ពី​ក្នុង​វិបត្តិ។

លោក​បន្តថា “អតិថិជន​ដែល​មករក​ទិញ​អចលនទ្រព្យ ក្នុងអំឡុង​ពេលនេះ​ភាគច្រើន​ជា​អតិថិជន​ពិតប្រាកដ មិនមែនជា​អតិថិជន​សួរ​ចោល​នោះទេ” ។

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានអនុញ្ញាត​លើ​សំណើសុំ​សាងសង់​ទូទាំងប្រទេស មាន​ចំនួន៣៧៣៩ គម្រោង ដែលមាន​តម្លៃ៥ ៨៦៨ លាន​ដុល្លារ​អាមេរិក​លើ​ផ្ទៃក្រឡា១២,៩១ លាន​ម៉ែត្រការ៉េ ត្រឹម​ខែកញ្ញា ឆ្នាំ២០២០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here